ប្រទេសចិនអះអាងថាអាមេរិកនឹងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ី រ៉ង់ឡើងវិញនាពេលឆាប់ៗនេះ គឺជា“ កូនសោរ” ក្នុងការដោះស្រាយបញ្ហានានា
(VOVWORLD) - លោកឯកអគ្គរដ្ឋទូតចិន Wang Qun ក៏បានអះអាងថា អតីតរដ្ឋបាលអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគី ហើយដាក់សម្ពាធជាអតិបរិមាទៅលើប្រទេសអ៊ីរ៉ង់ គឺជាមូលហេតុដ៏ជ្រាលជ្រៅដែលធ្វើឱ្យបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់កាន់តែតានតឹងដូចសព្វថ្ងៃនេះ។
ថ្លែងនៅក្នុងកិច្ចចរចាររវាងភាគីនានា ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងក្រុមប្រទេស P៥ + ១ នៅទីក្រុងវីយែនប្រទេសអូទ្រីសកាលពីថ្ងៃទី ៦ ខែមេសានេះ តំណាងភាគីចិន លោកឯកអគ្គរដ្ឋទូតចិន Wang Qun បានបញ្ជាក់ថាសហរដ្ឋអាមេរិកបានវិលត្រឡប់មកចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដែលចាត់ទុកជា «កូនសោរ» ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន។
លោកឯកអគ្គរដ្ឋទូតចិន Wang Qun ក៏បានអះអាងថា អតីតរដ្ឋបាលអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគី ហើយដាក់សម្ពាធជាអតិបរិមាទៅលើប្រទេសអ៊ីរ៉ង់ គឺជាមូលហេតុដ៏ជ្រាលជ្រៅដែលធ្វើឱ្យបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់កាន់តែតានតឹងដូចសព្វថ្ងៃនេះ។
លោក Wang Qun បានបញ្ជាក់ថា អាមេរិកនឹងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយវិញ ដែលគឺជា« កូនសោរមួយ»ដើម្បីដោះស្រាយបញ្ហានានា។ លោកឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានបញ្ជាក់ថាការទាមទារស្របច្បាប់របស់អ៊ីរ៉ង់ គួរតែត្រូវបានទទួលស្គាល់ និងឆ្លើយតប ជាមុនដោយមិនមែនជាការទាមទាររបស់ភាគី ដែលអនុវត្តវិធានការដាក់ទណ្ឌកម្មនោះទេ ហេតុដូច្នេះសហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្មខុសច្បាប់សំដៅទៅលើប្រទេសអ៊ីរ៉ង់ ហើយអ៊ីរ៉ង់នឹងបន្តស្តារឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងឡើងវិញដោយឈរលើមូលដ្ឋាននេះផងដែរ៕