ប្រទេសជាង៩០សន្យារួមវិភាគទានទឹកប្រាក់រាប់ពាន់លានដុល្លាអាមេរិកដើម្បីអភិរក្សបរិស្ថានសមុទ្រ

ប្រទេសជាង៩០សន្យារួមវិភាគទានទឹកប្រាក់រាប់ពាន់លានដុល្លាអាមេរិកដើម្បីអភិរក្សបរិស្ថានសមុទ្រ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama នៅកោះ Midway Atoll នៅមហាសមុទ្រប៉ាស៊ីហ្វិក (រូបថត៖The New York Times)

(VOVworld) - ក្រោយរយៈពេល២ថ្ងៃប្រជុំ ក្នុងក្របខ័ណ្ឌសន្និសីទកំពូលក្រោម
ប្រធានបទ “មហោសាគររបស់យើង” ដែលបានរៀបចំឡើងដោយប្រទេស អាមេរិក
នៅរដ្ឋធានីវ៉ាស៊ីនតោននោះ ប្រទេសជាង៩០បាននាំចេញការផ្ដើមគំនិតថ្មីជាង១៣៦
 ហើយរៀបចំផែនការការពារផ្ទៃដីមហាសាគរជាង៣លាន៥សែន គីឡូម៉ែត្រក្រឡា។
ថ្លែងមតិសន្និដ្ឋានសន្និសីទនាថ្ងៃទី១៦ កញ្ញា រដ្ឋមន្រ្តីការបរ ទេសអាមេរិកលោក
John Kerry បានឲ្យដឹងថា គោលដៅនេះសន្និសីទនេះគឺ សំដៅការពារប្រព័ន្ធ
អេកូឡូស៊ីសមុទ្រ បង្ការប្រឆាំងការបំពុលនិងទប់ទល់នឹង បម្រែបម្រួលអាកាស
ធាតុ។សន្និសីទបានសន្យាថា នឹងចំណាយទឹកប្រាក់ជាង ៥ពាន់៣រយពាន់លាន
ដុល្លាអាមេរិកដើម្បីសំរេចគោលដៅពោលខាងលើ។ អាមេរិកនិងប្រទេសជាង២០
ផ្សេងទៀត បានសន្យាថា នឹងបង្កើតតំបន់អភិរក្ស ចំនួន៤០តំបន់លើទូទាំងពិភព
លោកដើម្បីការពារមហោសាគរពីការគំរាមកំហែងដោយបម្រែបម្រួលអាកាស
ធាតុនិងការបំពុលបង្កឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ