ប្រទេសជាច្រើនថ្កោលទោសចំពោះការវាយប្រហារនៅ Zimbabwe

(VOVWORLD) -រាល់រូបភាពអំពើហឹង្សានយោបាយគឺមិនអាចព្រមទទួលបានឡើយ ដោយដើរផ្ទុយនឹងដំណើរការនាំប្រទេសឈានទៅមុខ។ 
ប្រទេសជាច្រើនថ្កោលទោសចំពោះការវាយប្រហារនៅ Zimbabwe - ảnh 1ប្រធានាធិបតី Zimbabwe លោក Emmerson Mnangagwa 

ក្រោយពីពេលកើតឡើងករណីវាយប្រហារនៅក្នុងពិធីឃោនាបោះឆ្នោតរបស់សម្ព័ន្ធគណបក្សជាតិនិយមអាហ្វ្រិក Zimbabwe - រណសិរ្ស ស្នេហាហ៍ជាតិ  (ZANU-PF) កាន់អំណាច នៅពហុកីឡដ្ឋាន White City ទីក្រុង Bulawayo នាថ្ងៃទី ២៣ មិថុនានេះ ប្រធានាធិបតី Zimbabwe លោក Emmerson Mnangagwa បានឲ្យដឹងថា៖ មានវត្ថុមួយបានបំផ្ទុះនៅចម្ងាយពីលោកត្រឹមតែ ប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះ ហើយបានអះអាងថាលោកគឺជាគោលដៅក្នុងការបំផ្ទះនេះដែរ។ លោករូបនេះបានហៅនេះគឺជា "កាយវិការដ៏កំសាក" ហើយមិនអាចរាំងស្ទាក់ Zimbabwe រៀបចំការបោះឆ្នោតដោយសេរីភាព និងសន្តិភាពបានឡើយ។

ក៏នាថ្ងៃដដែល អាមេរិក និងអង់គ្លេសបានថ្កោលទោសចំពោះការវាយប្រហារពោលខាងលើ។ ស្ថានទូតអាមេរិកប្រចាំនៅ Zimbabwe បានអត្ថាធិប្បាយតាមរយៈបណ្ដាញសង្គម  Twitterថា៖ រាល់រូបភាពអំពើហឹង្សានយោបាយគឺមិនអាចព្រមទទួលបានឡើយ ដោយដើរផ្ទុយនឹងដំណើរការនាំប្រទេសឈានទៅមុខ និងដណ្ដើមបាន "ឋានៈនៅលើឆាកអន្តរជាតិ។ ស្ថានទូតអង់គ្លេសប្រចាំនៅ Zimbabwe ក៏បាននាំចេញសេចក្ដីប្រកាសស្រដៀងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ