ប្រទេសជាច្រើនបញ្ជាទិញឧបករណ៍ធ្វើតេស្តិ៍ (KIT) ជំងឺរាតត្បាត Covid-19 ដែលត្រូវបានផលិតដោយប្រទេសវៀតណាម

(VOVWORLD) - វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក អាចអភិវឌ្ឍឧបករណ៍ធ្វើតេសត្តរកវីរុស SARS-CoV-2 
ប្រទេសជាច្រើនបញ្ជាទិញឧបករណ៍ធ្វើតេស្តិ៍ (KIT) ជំងឺរាតត្បាត  Covid-19 ដែលត្រូវបានផលិតដោយប្រទេសវៀតណាម - ảnh 1 ធ្វើតេស្តរកវីរូស SARS-CoV-2  (រូបថត៖ TTXVN)

បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងការណ៍ស្រាវជ្រាវស្តីពីការផលិតឧបករណ៍ធ្វើរោគវិនិច្ឆ័យនិងធ្វើតេស្តរកវីរុស SARS-CoV-2  (ឱបករណ៍ KIT) ដែលធ្វើឡើងដោយវិទ្យាស្ថានពេទ្យយោធា សហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A នោះវៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក អាចអភិវឌ្ឍឧបករណ៍ធ្វើតេសត្តរកវីរុស SARS-CoV-2 ។

នាបច្ចុប្បន្ននេះ មានប្រទេសចំនួន ២០ កំពុងចរចាទិញឧបករណ៍ធ្វើតេសត្តជំងឺរាតត្បាត Covid-19 របស់វៀតណាម។ ជាដំបូង ក្រុមហ៊ុន Viet A នឹងនាំចេញទៅកាន់ប្រទេសអ៊ីរ៉ង់ ហ្វាំងឡង់ ម៉ាឡេស៊ីនិងអ៊ុយក្រែន។ ទន្ទឹមនឹងនេះទីក្រុងហាណូយក៏បានបញ្ជាទិញឱបករណ៍ធ្វើតេស្តនេះចំនួន ២០០.០០០ (ស្មើនឹង ៤.០០០ ឈុត KIT) ដើម្បីប្រើប្រាស់នៅនឹងកន្លែងនិងផ្តល់ជូនមន្ទីរពេទ្យនៅប្រទេសអ៊ីតាលី ដែលជាប្រទេសមួយកំពុងផ្ទុះជម្ងឺរាតត្បាតដ៏ធំបំផុតនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ