ប្រទេសជាច្រើនបានបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងបរិបទ ដែលស្ថានភាពជំងឺរាតត្បាតបន្តមានការវិវឌ្ឍន៍យ៉ាងវិជ្ជមាននោះ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបជាច្រើនបានបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាជំហានៗ។
ប្រទេសជាច្រើនបានបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ពលរដ្ឋនៅតាមដងផ្លូវក្នុងទីក្រុង New York សហរដ្ឋអាមេរិក (រូបថត៖ AFP/VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៣ ខែមីនា (UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ សរុបជាង ៤៤០ លាននាក់ ក្នុងនោះមានករណីស្លាប់ប្រមាណ ៦ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

ក្នុងបរិបទ ដែលស្ថានភាពជំងឺរាតត្បាតបន្តមានការវិវឌ្ឍន៍យ៉ាងវិជ្ជមាននោះ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបជាច្រើនបានបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាជំហានៗ។

នៅសហរដ្ឋអាមេរិក មន្ទីរបញ្ចកោណបានប្រកាសលុបចោលបទបញ្ញត្តិចាប់បង្ខំឲ្យមនុស្សគ្រប់រូបត្រូវពាក់ម៉ាស់ក្នុងអគារនៃក្រសួងការពារជាតិ។ លើសពីនេះទៅទៀត ក្រសួងនេះក៏បានអនុញ្ញាតឲ្យបង្កើនចំនួនអ្នកធ្វើការផ្ទាល់ក្នុងបន្ទប់ដល់ ៥០% ផងដែរ។ កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត(CDC) របស់សហរដ្ឋអាមេរិកបានបន្ធូរបន្ថយអនុសាសន៍អំពីការពាក់ម៉ាស់ចំពោះមនុស្សគ្រប់រូប។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលឡាវ កូរ៉េខាងត្បូង និងឥណ្ឌាក៏បានបន្តបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ