ប្រទេសជាច្រើនផ្តល់អនុសាសន៍លើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី ៤

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមីនា ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ ជាង ៤៧៩,៣ លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦,១ លាននាក់។

ក្នុងថ្ងៃទី ២៥ ខែមិនា  ប្រទេសជាច្រើនក៏បានផ្តល់អនុសាសន៍សម្រាប់ការចាក់វ៉ាក់សាំងដូសទី ៤ ផងដែរ។ មកទល់នឹងពេលនេះ អ៊ីស្រាអែលនិងចក្រភពអង់គ្លេសបានផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំងដូសទី ៤  ប៉ុន្តែត្រូវបានកំណត់ចំពោះបុគ្គលសុខាភិបាលនិងអ្នកដែលប្រឈមនឹងរោគសញ្ញាធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាលឡាវបានឲ្យដឹងថា  ប្រទេសនេះបានចាប់ផ្ដើមដាក់ពង្រាយការចាក់វ៉ាក់សាំងដូសទី ៤ សម្រាប់ក្រុមអាទិភាពនិងមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន (MHLW) ក៏បានសម្រេចនឹងចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី៤ ដើម្បីពង្រឹងភាពស៊ាំសម្រាប់ប្រជាជន។

ក្រុមប្រឹក្សាប្រឹក្សាបច្ចេកទេសអូស្ត្រាលីទទួលបន្ទុកការចាក់វ៉ាក់សាំង (ATAGI) ក៏បានផ្តល់អនុសាសន៍ថា លើក្រុមមុខសញ្ញាចំនួន ៤ ដែលមានហានិភ័យសុខភាពខ្ពស់គួរតែចាក់វ៉ាក់សាំងដូសទី ៤  ក្នុងបរិបទដែលអូស្ត្រាលីហៀបនឹងឈានចូលរដូវរងារ  ដែលជាពេលវេលាតែងតែលេចឡើងការរាលដាលជំងឺផ្តាសាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ