ប្រទេសជាច្រើនមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី ៧ ឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអបអរសាទរជូនចំពោះ សមភាគីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីលោក Putin បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៤។ 


យោងតាមលេខាធិការសារព័ត៌មាននៃសេតវិមាន លោកស្រី Sarah Sanders បានឲ្យដឹងថា៖ ប្រធានាធិបតីលោក Trump បានផ្ញើសេចក្ដីជូនពរទៅកាន់លោក Putin និងសម្ដែងក្ដីសង្ឃឹមថា៖ នឹងទៅដល់ពេលវេលា ដែលអាមេរិកមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរុស្ស៊ី។

នាថ្ងៃដដែល នាយកខុទ្ទកាល័យគណរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថា៖ ជប៉ុនប្តេជ្ញារក្សាកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយរុស្ស៊ីដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមលោកលើកទី ២ និងដោះស្រាយជម្លោះដែនដីនៅជំវិញកោះ Kuril។

រដ្ឋភិបាលសហព័ន្ធអាល្លឺម៉ង់នាថ្ងៃទី ៧ ឧសភាបានជូនដំណឹងថា៖អធិការបតីនៃប្រទេសខ្លួនលោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ចការងារនាចុងសប្ដាហ៍ទៅកាន់ទីក្រុង Sochi រុស្ស៊ីភាគខាងត្បូង ដើម្បីជួបប្រជុំជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក Vladimir Putin ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ