ប្រទេសជាច្រើនរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ ថ្មីកើនឡើង

(VOVWORLD) -  ហូឡង់បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីកើនឡើង  ៦៤% ក្នុងសប្តាហ៍កន្លងទៅ ពោលគឺក្នុងរយៈពេល ៧ ថ្ងៃកន្លងទៅ ហូឡង់ បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៥ ៥០០ នាក់។
ប្រទេសជាច្រើនរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ ថ្មីកើនឡើង - ảnh 1អ្នកដំណើរនៅអាកាសយានដ្ឋាន Duesseldorf ប្រទេសអាល្លឺម៉ង់ (រូបថត៖ AFP/VNA)

វិទ្យាស្ថានសិក្សាស្រាវជ្រាវជំងឺឆ្លង Robert Koch (RKI) របស់អាល្លឺម៉ង់កាលពីថ្ងៃទី ១៤ មិថុនាបានឲ្យដឹងថា ជាលើកដំបូងចាប់តាំងពីខែមេសា ប្រទេសនេះបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ ថ្មី ជាង ១០ ម៉ឺននាក់ក្នុងមួយថ្ងៃ។ ករណីឆ្លងជំងឺកូវីដ ១៩ ថ្មីបានកើនឡើង ក្នុងបរិបទដែលវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅអាល្លឺម៉ង់ត្រូវបានបន្ធូរបន្ថយ។

ក្នុងពេលនោះ ហូឡង់បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីកើនឡើង  ៦៤% ក្នុងសប្តាហ៍កន្លងទៅ ពោលគឺក្នុងរយៈពេល ៧ ថ្ងៃកន្លងទៅ ហូឡង់ បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៥ ៥០០ នាក់។

ជំងឺរាតត្បាតកូវីដ ១៩ កំពុងផ្ទុះឡើងវិញនៅទីក្រុងប៉េកាំង ចិន ក្រោយរយៈពេល ពីរ បីថ្ងៃដែលប្រទេសនេះបានប្រកាសបើកសកម្មភាពនៅទីសាធារណៈឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ