ប្រទេសជាច្រើនរំលែកទុក្ខជាមួយម៉ិកស៊ិកក្រោយពីការរញ្ជួយដីដែលបង្កឡើងមហន្តរាយដ៏ធ្ងន់ធ្ងរ
(VOVWORLD) - ប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto នាថ្ងៃទី២០ កញ្ញា បានប្រកាសការកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញាក្ខ័ន្ធ ជនរងគ្រោះក្នុងការរញ្ជួយដីដែលកើតមានឡើងនាថ្ងៃទី១៩ កញ្ញា បណ្ដាលឲ្យ មនុស្សជាង២៥០នាក់ត្រូវស្លាប់និងរងរបួស។
(VOVworld) - ប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto នាថ្ងៃទី២០ កញ្ញា បានប្រកាសការកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញាក្ខ័ន្ធ ជនរងគ្រោះក្នុងការរញ្ជួយដីដែលកើតមានឡើងនាថ្ងៃទី១៩ កញ្ញា បណ្ដាលឲ្យ មនុស្សជាង២៥០នាក់ត្រូវស្លាប់និងរងរបួស។
នាថ្ងៃដដែល នៅបុរីវ៉ាទីកង់ សម្ដេចប៉ាប Francis បានផ្ញើការរំលែកទុក្ខនិង បួងសួងជូនចំពោះប្រជាជនម៉ិកស៊ិកទាំងអស់។ ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានចុះផ្សាយលើគេហ ទំព័រ Twitter ថា “បួងសួងសុំឲ្យប្រជាជន ម៉ិកស៊ិកមានសេចក្ដីសុខ” ហើយអះអាងថា អាមេរិកនឹងប្រកៀកស្មាជាមួយ ម៉ិកស៊ិក។ រីឯខ្លួនវិញ អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក៏បានផ្ញើរសារមួយនៅលើ Twitter ដែលក្នុងនោះអធិការបតី Merkel សំដែងសាមគ្គីភាពជាមួយ ម៉ិកស៊ិក ចូលរួមរំលែកទុក្ខជាមួយមនុស្សទាំងអស់ដែលបាត់ បង់សាច់ញាតិក្នុងការរញ្ជួយដី ហើយសុំឲ្យក្រុមជួយសង្គ្រោះមានសំណាងល្អ”។ ប្រទេសផ្សេងៗជាច្រើនរួមមាននូវែលហ្សេឡង់ ចិន អ៊ីស្រាអែលនិងវៀតណាម ក៏បានផ្ញើរការរំលែកទុក្ខនិងសាកសួរសុខទុក្ខចំពោះរដ្ឋាភិបាលនិងប្រជាជន ម៉ិកស៊ិកផងដែរ៕