ប្រទេសជាច្រើនលើពិភពលោកអនុវត្តវិធានការជាបន្ទាន់សំដៅទប់ស្កាត់អសន្នរោគរលាកសួតដោយវីរុស Corona ថ្មី

(VOVWORLD) - នៅវៀតណាម នាថ្ងៃទី ២៣ មករា ឆ្នាំ ២០២០ បានទទួលស្គាល់មានករណីចំនួន ២ នាក់ឆ្លងវីរុស Corona ថ្មី ដែលជាប្រជាពលរដ្ឋចិនមកពីទីក្រុងWuhan ខេត្ត Hobei កំពុងត្រូវបានព្យាបាលនៅមន្ទីពេទ្យ Cho Ray។ 
ប្រទេសជាច្រើនលើពិភពលោកអនុវត្តវិធានការជាបន្ទាន់សំដៅទប់ស្កាត់អសន្នរោគរលាកសួតដោយវីរុស Corona ថ្មី - ảnh 1 ប្រទេសជាច្រើនលើពិភពលោកអនុវត្តវិធានការជាបន្ទាន់សំដៅទប់ស្កាត់អសន្នរោគរលាកសួតដោយវីរុស Corona ថ្មី (VNA)

(VOVworld) – នៅវៀតណាម នាថ្ងៃទី ២៣ មករា ឆ្នាំ ២០២០ បានទទួលស្គាល់មានករណីចំនួន ២ នាក់ឆ្លងវីរុស Corona ថ្មី ដែលជាប្រជាពលរដ្ឋចិនមកពីទីក្រុងWuhan ខេត្ត Hobei កំពុងត្រូវបានព្យាបាលនៅមន្ទីពេទ្យ Cho Ray។ នាបច្ចុប្បន្ន សុខភាពនៃអ្នកជំងឺចំនួន ២ រូបនេះបានស្ថិរភាពហើយកំពុងដាក់នៅដាច់ដោយឡែក។ នាសព្វថ្ងៃ គ្មានប្រជាពលរដ្ឋវៀតណាមឬបុគ្គលិកសុខាភិបាលណាមួយរូបដែលឆ្លងវីរុស Corona ថ្មី ទេ។ វិធានការត្រួតពិនិត្យសុខភាពនៅបណ្ដាទ្វារព្រំដែនដូចជានៅព្រលានយន្តហោះ កំពង់ផែរសមុទ្រ នៅប្រទេសជាច្រើន ដូចជា ឡាវ បង់ឡាដែស សឹង្ហបុរី ម៉ាឡេស៊ី អ៊ូស្ត្រាលី ទួរគី Bahrain Uganda Zambia ក៏ត្រូវបានអនុវត្តផងដែរ។ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-O-cha ក៏បានចេញការបញ្ជាណែនាំឲ្យរាល់អង្គការស្ថាប័ន្ធពាក់ព័ន្ធនៅប្រទេសនេះដើម្បីបង្កើនវិធានការទប់ទល់នឹងវីរុស Corona ថ្មី ។ ពេលនោះ គណៈកម្មាធិការជាតិអំពីស្ថានភាពអាសន្ន Mongolia បានសម្រេចបិទទ្វារជាបណ្តោះអាសន្នសាលារៀននិងមត្តេយ្យទាំងអស់ក្នុង ទូទាំងប្រទេសចាប់ពីថ្ងៃទី ២៧ មករា ដល់ថ្ងៃទី ២ មិនា ឆ្នាំ ២០២០ ដើម្បីជៀសវាងគ្រោះអាសន្នឆ្លងវីរុស Corona ថ្មី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ