ប្រទេសជាច្រើនវាយតម្លៃថា វៀតណាមបានបំពេញប្រកបដោយជោគជ័យនូវតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែមករា វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យ ខែ ជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដោយចាប់ផ្តើមអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ២០២០-២០២១។ 
ប្រទេសជាច្រើនវាយតម្លៃថា វៀតណាមបានបំពេញប្រកបដោយជោគជ័យនូវតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1 ឯកអគ្គរដ្ឋទូត លោក Marc Pecsteen

នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត ណាម លោក Marc Pecsteen  ឯកអគ្គរដ្ឋទូត និងជាប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍បែលហ្ស៊ិកប្រចាំនៅអង្គការសហប្រជាជាតិ (ប្រទេសដែលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែកុម្ភៈឆ្នាំ ២០២០) បាននិយាយថាៈ ពិតជាពិបាកក្នុងការចាប់ផ្តើមអាណត្តិ ពីព្រោះទន្ទឹមនឹងការកាន់តំណែងជាប្រធាន នៅមានបញ្ហាប្រឈមជាច្រើនកើតមានឡើង ប៉ុន្តែវៀតណាមបានបំពេញយ៉ាងល្អ ហើយបង្កើតឡើងសញ្ញាសម្គាល់គួរអោយចាប់អារម្មណ៍ ជាមួយនឹងវេទិកាពិភាក្សា បើកទូលាយស្តីពីរយៈពេល ៧៥ ឆ្នាំនៃការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាពិសេស ក្នុងបរិបទដែលទាំងអង្គការសហប្រជាជាតិនិងពិភពលោកសុទ្ធតែប្រឈមនឹងភាពតានតឹងជាច្រើនដូចសព្វថ្ងៃនេះ។

ប្រទេសជាច្រើនវាយតម្លៃថា វៀតណាមបានបំពេញប្រកបដោយជោគជ័យនូវតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 2 ឯកអគ្គរដ្ឋទូត លោក Dian Triansyah Djani

ក្នុងពេលជាមួយគ្នានេះ លោក Dian Triansyah Djani ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍របស់ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានកត់ សម្គាល់ថា “ការនាំយកបញ្ហាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន - អង្គការសហប្រជាជាតិទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ គឺជាឱកាសមាសដែលមានសារៈសំខាន់យ៉ាងខ្លាំង”។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី រូបនេះបានបញ្ជាក់ថា វៀតណាមបានបំពេញយ៉ាងល្អឥតខ្ជោះ នូវតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ឋានៈរបស់អាស៊ាន។

ប្រទេសជាច្រើនវាយតម្លៃថា វៀតណាមបានបំពេញប្រកបដោយជោគជ័យនូវតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 3 លោកស្រី Anne Gueguen 

 

ចំណែកឯលោកស្រី Anne Gueguen អនុប្រធានក្រុមបេសកកម្មបារាំងប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះ “ភាពប៉ិនប្រសប់និងប្រសិទ្ធភាព” របស់វៀត ណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកស្រីក៏បានសម្តែងនូវការចាប់អារម្មណ៍របស់ខ្លួន ចំពោះអ្វីៗ ដែលលោកឯកអគ្គរដ្ឋទូត Dang Dinh Quy និងក្រុមសហការីរបស់លោក បានអនុវត្តន៍ពេញមួយខែកន្លងមក នៅឯក្រុមប្រឹក្សាសន្តិសុខ។ ការងារនេះបានដំណើរការរលូនណាស់ ទោះបីមិនងាយស្រួលក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ