ប្រទេសជាច្រើនសំណូមពរឲ្យប្រជាជនប្រតិបត្តិតាមវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតហើយជំរុញខ្លាំងការចាក់វ៉ាក់សាំងដូសជំរុញ
(VOVWORLD) - នៅអាស៊ីអាគ្នេយ៍ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យរក្សាយ៉ាងប្រុងប្រយ័ត្នវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ បន្ទាប់ពីប្រទេសនេះបាន រកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ដំបូងកាលពីយប់ថ្ងៃទី១៤ ខែធ្នូ។
ចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកុមារវ័យអាយុ៦-១១ឆ្នាំ នៅទីក្រុង Nam Tangerang ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែធ្នូ។ (រូបថត៖ Xinhua/VNA) |
យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១និង៣០ នាទីថ្ងៃទី១៦ ខែធ្នូ (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួនជាង២៧២លាន៤សែននាក់ ក្នុងនោះករណីស្លាប់ចំនួនជាង៥លាន៣៤ម៉ឺននាក់។
ស្ថានការណ៍ជម្ងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញលើពិភពលោក ជាពិសេសបន្ទាប់ពីការកើតមាននៃវីរុសបំប្លែងថ្មី Omicron ដែលបណ្ដាលឲ្យប្រទេស ជាច្រើនត្រូវបង្កើនវិធានការបង្ការ។
នៅអាស៊ីអាគ្នេយ៍ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យរក្សាយ៉ាងប្រុងប្រយ័ត្នវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ បន្ទាប់ពីប្រទេសនេះបាន រកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ដំបូងកាលពីយប់ថ្ងៃទី១៤ ខែធ្នូ។
នៅអឺរ៉ុបវិញ មន្ត្រីសុខាភិបាលសហព័ន្ធនិងតំបន់នានារបស់អាល្លឺម៉ង់បាន ឯកភាពលើកលែងការសំណូមពរធ្វើតេស្តមុនពេលចូលទីតាំងលេងកំសាន្តចំពោះ មនុស្សដែលបានចាក់វ៉ាក់សាំងដូសជំរុញ។
ក្នុងពេលជាមួយគ្នានោះ វត្តមាននៃវីរុសបំប្លែងថ្មី Omicron ត្រូវបានចាត់ទុកថា បានបណ្ដាលឲ្យចំនួនករណីឆ្លងថ្មីនៅអង់គ្លេសកើនឡើង ដែលត្រូវបានបង្ហាញតាម រយៈចំនួនករណីឆ្លងជម្ងឺ ក្នុងថ្ងៃទី១៥ ខែធ្នូ បានហួសឆ្ងាយពីចំនួនករណីឆ្លងថ្មីក្នុង មួយថ្ងៃខ្ពស់បំផុត ដែលបានប្រកាសកាលពីខែមករាឆ្នាំ២០២១ គឺ៦៨ពាន់ករណីឆ្លង វីរុសបំប្លែង Alpha៕