ប្រទេសជាច្រើនស្វាគមន៍បទឈប់បាញ់នៅយេម៉ែន

(VOVWORLD) - ប្រទេសជាច្រើនបានស្វាគមន៍បទឈប់បាញ់នេះ ដោយចាត់ទុកនេះជាការបោះជំហានដ៏សំខាន់មួយដែលបើកក្តីសង្ឃឹមសម្រាប់សន្តិភាពនៅក្នុងប្រទេសដែលបានលង់ខ្លួនក្នុងជម្លោះអស់រយៈពេល៧ ឆ្នាំមកហើយ។

ប្រទេសជាច្រើនស្វាគមន៍បទឈប់បាញ់នៅយេម៉ែន - ảnh 1កងកម្លាំងគាំទ្រក្រុមឧទ្ទាម Houthi ចូលរួមក្បួនដង្ហែរនៅទីក្រុង Sanaa កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

បទឈប់បាញ់រយៈពេលពីរខែនៅយេម៉ែនបានចាប់ផ្តើមនៅម៉ោង៧យប់ថ្ងៃទី ២ ខែមេសា។ ប្រតិបត្តិការយោធាទាំងលើគោក អាកាស និងសមុទ្រត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្ន។ បទឈប់បាញ់អនុញ្ញាតឲ្យនាវាដឹកប្រេងចូលកំពង់ផែនៅ Hodeidah ក៏ដូចជាអនុញ្ញាតឲ្យយន្តហោះពាណិជ្ជកម្មអាចប្រតិបត្តិការនៅក្នុងនិងក្រៅអាកាសយានដ្ឋាន Sanaa ហើយហោះហើរទៅកាន់គោលដៅដែលបានគ្រោងទុកជាមុន។

ប្រទេសជាច្រើនបានស្វាគមន៍បទឈប់បាញ់នេះ ដោយចាត់ទុកនេះជាការបោះជំហានដ៏សំខាន់មួយដែលបើកក្តីសង្ឃឹមសម្រាប់សន្តិភាពនៅក្នុងប្រទេសដែលបានលង់ខ្លួនក្នុងជម្លោះអស់រយៈពេល៧ ឆ្នាំមកហើយ។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាយេម៉ែនលោក Tim Lenderking បាន ហៅបទឈប់បាញ់ថា ជា "ជំហានដំបូង" ឆ្ពោះទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ ដើម្បីជំរុញដំណើរការនយោបាយដែលនឹងបង្កើតឡើងមុខមាត់ថ្មីសម្រាប់យេម៉ែន។

អេមីរ៉ាតអារ៉ាប់រួម (UAE) អ៊ីរ៉ង់ អ៊ីរ៉ាក់ និងអាល់ហ្សេរី ក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្របទឈប់បាញ់នេះផងដែរ ដោយចាត់ទុកថា នេះជារបត់មួយដែលអាចនាំមកនូវសន្តិភាពដល់ប្រទេសមជ្ឈិមបូព៌ាដែលកំពុងរងការបំផ្លិចបំផ្លាញអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ