ប្រទេសជាច្រើនអនុវត្តន៍ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញ

(VOVWORLD) - នៅពេលដែល TGA ទទួលបានការយល់ព្រមនោះ ផែនការចាក់វ៉ាក់សាំងនៅតែត្រូវការ ការយល់ព្រមដោយស្ថាប័នផ្តល់ប្រឹក្សាការចាក់វ៉ាក់សាំងជាតិអូស្ត្រាលី (ATAGI)។

ដំណើរការផ្តល់អាជ្ញាប័ណ្ណគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ ហើយការចាក់វ៉ាក់សាំងដូសជំរុញនឹងចាប់ផ្តើមនៅថ្ងៃទី ៨ ខែវិច្ឆិកា។

នៅប្រទេសអ៊ីតាលី អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Pierpaolo Sileri បាននិយាយថា នៅចុងឆ្នាំ ២០២១ ប្រទេសនេះនឹងបញ្ចប់ការចាក់វ៉ាក់សាំងដូសទី ៣ សម្រាប់មនុស្សចាស់ និងបុគ្គលិកពេទ្យ។ បន្ទាប់មក ចាប់ពីខែមករា ឆ្នាំ ២០២២ មុខសញ្ញាដែលទទួលបានការចាក់ដូសទី ៣  នឹងត្រូវបានបើកទូលាយដល់ប្រជាជនទាំងមូល ដោយផ្អែកលើពេលវេលាដែលអ្នកទាំងនេះបានចាក់វ៉ាក់សាំងដូសទីមួយនិងទីពីរ។

ក្នុងពេលជាមួយគ្នានោះ នៅប្រទេសអាហ្សង់ទីន រដ្ឋមន្ត្រីសុខាភិបាល Carla Vizzotti បានប្រកាសថា ប្រទេសនេះកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី៣ សម្រាប់ក្រុមដែលមានហានិភ័យខ្ពស់។ បន្ទាប់មកនៅក្នុងខែធ្នូ បុគ្គលិកថែទាំសុខភាពនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញ ហើយប្រជាជនដែលនៅសល់ក្នុងប្រទេសអាហ្សង់ទីននឹងទទួលបានការចាក់ដូសទី បីនៅឆ្នាំក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ