ប្រទេសជាច្រើនអំពាវនាវដោះស្រាយវិបត្តិរវាងបណ្ដាប្រទេសឈូងសមុទ្រពែក
(VOVWORLD) - នាថ្ងៃទី ៧ មិថុនា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានពិភាក្សាដោយឡែកជាមួយព្រះមហាក្សត្រ Qatar Sheikh Tamin bin Hamad al-Thani ព្រះមហាក្សត្រអារ៉ាបប៊ីសារអ៊ូឌីត Salman និងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ។
ប្រទេសជាច្រើនអំពាវនាវដោះស្រាយវិបត្តិរវាងបណ្ដាប្រទេសឈូងសមុទ្រពែក |
(VOVworld) – នាថ្ងៃទី ៧ មិថុនា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានពិភាក្សាដោយឡែកជាមួយព្រះមហាក្សត្រ Qatar Sheikh Tamin bin Hamad al-Thani ព្រះមហាក្សត្រអារ៉ាបប៊ីសារអ៊ូឌីត Salman និងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ។ ក្នុងបណ្ដាការពិភាក្សានេះ ប្រធានាធិបតីបារាំងបានអញ្ជើញភាគី ទាំងអស់ចូលរួមការសន្ទនា ព្រមទាំង សម្តែងនូវគោលបំណងជាមួយបណ្តាថ្នាក់ដឹកនាំ តំបន់ឈូងសមុទ្រពែកអំពីការរក្សាស្ថិរភាពក្នុងតំបន់ ក៏ដូចជា បន្តការប្រយុទ្ធប្រឆាំង នឹងលទ្ធិភេរវកម្ម។ មុននេះ ប្រធានាធិបតីបារាំងក៏បានផ្លាស់ប្តូរមតិជាមួយសមភាគីទួរគី លោក Recep Tayyip Erdogan និងព្រះរាជបុត្រ Abu Dhabi Mohammed bin Zayed Al-Nahyan អំពីវិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក។ តាមអ្នកនាំពាក្យរបស់ប្រធានា ធិបតីបារាំងថា៖ លោក Emmanuel Macron នឹងបន្តដើរតួនាទីជាអាជ្ញាកណ្ដាលនាពេល ខាងមុខ។ ពីអាមេរិក ក្នុងការចរចារតាមទូរស័ព្ទជាមួយព្រះមហាក្សត្រ Qatar នាថ្ងៃទី ៧ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើជួយឧបត្ថម្ភភាគីទាក់ទិននានាដោះស្រាយការខ្វែងគំនិតក្នុងនោះមានការរៀបចំជំនួបធ្វើការមួយនៅសេតវិមានក្នុងករណីចាំបាច់។ ក្នុងពេលនោះ ថ្លែងមតិនៅកាសែតមួយ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel បានរិះគន់សេចក្តីសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយ Qatar របស់ប្រទេសឈូងសមុទ្រមួយចំនួន ព្រមទាំង សម្តែងការព្រួយបារម្មអំពីភាពតានតឹងកំពុងឡើងជណ្តើរនិងផលវិបាកដោយរឿងហេតុនេះអាចបណ្តាលឡើង។ មុននេះ មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់រូបនេះបានជួបធ្វើការជាមួយសមភាគី អារ៉ាប់ប៊ីសារអ៊ូឌីត លោក Adel al-Jubeir និងព្រះមហាក្សត្រ Qatar ដើម្បីស្វែងរក ដំណោះស្រាយសំរាប់វិបត្តិនេះ។ នាថ្ងៃដដែល ព្រះមហាក្សត្រកូវ៉ែត Sheikh Sabah បានទៅកាន់ Qatar បន្ទាប់ពីដំណើរការចរចារជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំអារ៉ាប់ប៊ីសារ អ៊ូឌីតនិងសហព័ន្ធអេមីរេតអារ៉ាប់រួមដើម្បីបង្រួញគំលាត។ទាក់ទិនដល់ភាពតានតឹងនៅតំបន់ឈូងសមុទ្រ នាថ្ងៃទី ៨ មិថុនា ទីភ្នាក់ងារ រៀបចំណាត់ថ្នាក់កំរិតទំនុកទុកចិត្ត S&P បានធ្លាក់ចុះកំរិតទំនុកទុកចិត្តរបស់ Qatar ដល់ AA- ហើយកំពុងតាមដានស្ថានភាពនៅប្រទេសនេះ៕