ប្រទេសជាតិទាំងមូលឆ្ពោះទៅជនរួមជាតិភាគកណ្តាលជំនះពុះពារនូវផលវិបាកដោយគ្រោះធម្មជាតិ
|
នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានអញ្ជើញបំផុសចលនារៃអង្គាសសម្រាប់ជួយឧបត្ថម្ភជនរួមជាតិនៅខេត្តនានានៃភាគកណ្តាល |
(VOVworld)-នាព្រឹកថ្ងៃទី១៨តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានអញ្ជើញបំផុសចលនារៃអង្គាស សម្រាប់ជួយឧបត្ថម្ភជនរួម
ជាតិ នៅខេត្តនានានៃភាគកណ្តាល។ លោក Nguyen Xuan Phuc បាន លើកច្បាស់ថា
នាប៉ុន្មានថ្ងៃកន្លងទៅ ព្យុះទឹកជំនន់កើតមានឡើងយ៉ាងខ្លាំងក្លានៅភាគ កណ្តាលនេះ
បណ្តាលឲ្យមានការបាត់បង់យ៉ាងធ្ងន់ធ្ងរអំពីអាយុជីវិតនិងទ្រព្យសម្បត្តិ។ តាមនោះ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអំពាវនាវឲ្យអង្គការ បុគ្គលនានា រួមដៃ
ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្តាលផងដែរ។
“តាងនាមរដ្ឋាភិបាល ខ្ញុំស្នើឲ្យអង្គការ បុគ្គល និងជនរួមជាតិទាំងអស់លើទូទាំង
ប្រទេស ចែករំលែកនូវការលំបាករបស់ប្រជាជននៅតំបន់រងការខូចខាត។ ខ្ញុំស្នើឲ្យ
មនុស្សគ្រប់រូប អង្គការសង្គមទាំងអស់ធ្វើការរួមវិភាគទានតាមសណ្តានចិត្តរបស់ខ្លួន
ដើម្បីជួយឧបត្ថម្ភជនរួមជាតិដែលកំពុងជួបការលំបាក”។
|
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ក្នុងពិធីបំផុសចលនានិងជួយឧបត្ថម្ភ “ដើម្បីភូមិភាគកណ្តាលជាទីស្រឡាញ់” |
ក៏នាព្រឹកថ្ងៃដដែល នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិលេខ៥៨វិថី Quan Su
ហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចចំពិធីបំផុសចលនានិងជួយឧបត្ថម្ភ “
ដើម្បីភូមិភាគកណ្តាលជាទីស្រឡាញ់”។ថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀត
ណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖
“រួមជាមួយប្រភពកម្លាំងពលំរបស់រដ្ឋនោះ ប្រភពកម្លាំងពលំសង្គមបច្ចុប្បន្នគឺ
សំខាន់ណាស់។យើងជាអ្នកកាសែត ដូច្នេះត្រូវតែមានមនសិការយ៉ាងជ្រះជ្រៅនិងមាន
ការយល់ចិត្តយ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់ប្រជាជនដែលកំពុងរងផលប៉ះពាល់
ដោយព្យុះទឹកជំនន់។ ខ្ញុំស្នើឲ្យអង្គភាពទាំងអស់ផ្សព្វផ្សាយព័ត៌មានឲ្យបានឆាប់រហ័ស
ទៅដល់មហាជន ធ្វើឲ្យការចលនានេះមានការរីកសាយភាយប្រកបដោយប្រសិទ្ធិភាព
ជាក់ស្តែងផង”។
ក្នុងពិធិនេះ កម្មាភិបាល មន្ត្រី និងបុគ្គលិកម្នាក់ៗ របស់វិទ្យុសម្លេងវៀតណាមបាន
រៃ អង្គាសជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្តាលយ៉ាងហោចណាស់ប្រាក់បៀរវត្ស
មួយថ្ងៃធ្វើការ។
នាប៉ុន្មានថ្ងៃកន្លងទៅ ភ្លៀងធ្លាក់និងទឹកជំនន់បណ្តាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួន
ឡើងដល់៣៩នាក់ ផ្ទះជាង១២ម៉ឺនខ្នងនិងសំណងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ត្រូវរង
ការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយជីវភាពរស់នៅរបស់គ្រួសារនៅតំបន់លិចទឹកជាពិសេស
គឺខេត្ត Quang Binh និងខេត្ត Ha Tinh គឺជួបការលំបាកតោកយ៉ាកយ៉ាងខ្លាំងផងដែរ៕