ប្រទេសជប៉ុននិងអាមេរិកបានព្រមព្រៀងគ្នាជំរុញទំនាក់ទំនងសម្ព័ន្ធមិត្ត
(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ (Shinzo Abe) បានឯកភាពជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan អំពីការពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត សន្តិសុខ រវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញស្ថិរភាពនៅ ទូទាំងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។
នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ (Shinzo Abe) |
ថ្លែងនៅក្នុងការបើកកិច្ចប្រជុំជាមួយ លោក Shanahan ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាថ្ងៃទី ៤ ខែមិថុនា លោកអាបេ បានមានប្រសាសន៍ថា "ដើម្បីពង្រឹងសមត្ថភាពក្នុងការគំរាមនិង តបតរបស់សម្ព័ន្ធភាពក៏ដូចជាការធ្វើឲ្យជាក់ស្តែងនូវតំបន់សមុទ្រឥណ្ឌា -ប៉ាស៊ីហ្វី្រកប្រកបដោយសេរីនិងបើកទូលាយ យើងសង្ឃឹមថានឹងបន្តរួមសហការគ្នា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ»។ រីឯលោក Shanahan វិញ លោកបានអះអាងាថាសម្ព័ន្ធមិត្តរវាងអាមេរិកនិងជប៉ុនមិនដែលខ្លាំងក្លាដូចសព្វថ្ងៃនេះទេ។ លោកបន្តទៀតថាអាមេរិកប្តេជ្ញាគាំទ្រជប៉ុនក្នុងការដោះស្រាយបញ្ហាទាក់ទិននឹងពលរដ្ឋជប៉ុន ដែលចាប់ពង្រត់នៅប្រទេសកូរ៉េខាងជើងនាប៉ុន្មានឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៨០ ផងដែរ៕