ប្រទេសជប៉ុនពិចារណាលើការហាមឃាត់ចូលមកប្រទេសខ្លួនទាំងស្រុង
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ខែមករា លោកនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide បានឲ្យដឹងថា លោកនឹងប្រកាសការដាក់ប្រទេសក្នុងគ្រាអាសន្នជាផ្លូវការឡើងវិញ ដោយសារការរីករាលដាលនៃជំងឺ Covid-19 នៅថ្ងៃទី ៧ ខែមករាខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide (រូបថត៖ asgam) |
តំបន់ស្ថិតនៅក្នុងការអនុវត្តសេចក្តីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នឡើងវិញលើកនេះគឺរដ្ឋធានីតូក្យូ និងខេត្តជិតខាងចំនួន ៣ រួមមាន Chiba Saitama Kanagawa ។ នេះជាលើកទី ២ ហើយដែលតំបន់ទាំង ៤ នេះបានប្រកាសគ្រាសអាសន្នជាថ្មីម្តងទៀត ចាប់តាំងពីលើកដំបូងនៅខែមេសាឆ្នាំ ២០២០ ។
លើសពីនេះទៀត រដ្ឋាភិបាលជប៉ុនក៏បានពិចារណាលើការហាមឃាត់ចូលមកប្រទេសខ្លួនទាំងស្រុង សូម្បីតែប្រទេសនិងតំបន់ចំនួន ១១ ដែលធ្លាប់ស្ថិតក្នុងបញ្ជីប្រទេសត្រូវបានអនុញ្ញាតឲ្យចូលមកប្រទេសជប៉ុនក៏ដោយ។ នេះទំនងជាត្រូវបានកំណត់នៅពេលនៃការចាប់ផ្តើមឡើងវិញនូវសេចក្តីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់ទីក្រុងតូក្យូនិងខេត្តជិតខាងរបស់ប្រទេសនេះ៕