ប្រទេសជប៉ុនលើកសំណើររៀបចំកិច្ចប្រជុំ ២ + ២ ជាមួយប្រទេសចិន

(VOVWORLD) - នាថ្ងៃទី ២៨ ខែឧសភា យោងតាមប្រភពព័ត៌មានការទូតបានឲ្យដឹងថា    រដ្ឋាភិបាលជប៉ុនបានលើកសំណើរជាមួយប្រទេសចិនថា ភាគីទាំងពីរគួរតែចាប់  ផ្តើមរៀបចំកិច្ចប្រជុំរវាងបណ្តារដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកលើវិស័យសន្តិសុខ។

យោងតាមសំណើរៀបចំកិច្ចប្រជុំ ២ + ២ នោះ ជប៉ុនសង្ឃឹមថានឹងកាត់បន្ថយ ភាពតានតឹងនៅសមុទ្រ Hua Tung ដែលជាតំបន់ប្រទេសទាំងពីរកំពុងមានជម្លោះគ្នាលើប្រជុំកោះ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន ដែលជប៉ុនហៅថា Senkaku ខណៈពេលប្រទេសចិនហៅថា Diaoyu ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បានលើកយោបល់អំពីការរៀបចំកិច្ចប្រជុំ ២ + ២ នៅក្នុងកិច្ចប្រជុំជាមួយអ្នកការទូតជួរមុខរបស់ចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិនលោក  Wang Yi ក្នុងរយៈពេលប៉ុន្មានខែកន្លងមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ