ប្រទេសជប៉ុន និង IOC ឯកភាពរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូស្របតាមផែនការគ្រោងទុក
(VOVWORLD) - នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានឯកភាពគ្នារៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូស្របទៅតាមផែនការគ្រោងទុកជាមុននៅរដូវក្តៅឆ្នាំ ២០២១ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។
នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide និងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach (រេូបថត៖ AP) |
នាថ្ងៃទី ១៦ ខែវិច្ឆិកា ក្នុងជំនួបនៅទីក្រុងតូក្យូ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនេះ ក្នុងបរិបទដែលចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅតែបន្តកើនឡើងនៅលើពិភពលោក។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានបញ្ជាក់ជាសារថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដោយចាត់ទុកថានេះគឺជាភស្តុតាងមួយដែលបញ្ជាក់ថាមនុស្សលោកបានវាយបរជ័យលើវីរុស SARS-CoV-2 ហើយ។ លើសពីនេះទៀត ប្រទេសជប៉ុនក៏មានបំណងចង់បញ្ជាក់ដល់ពិភពលោកឃើញ ថាប្រទេសនេះកំពុងស្តារឡើងវិញជាបណ្តើរៗពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិផងដែរ៕