ប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពខុសច្បាប់នៅ West Bank

(VOVWORLD) - ប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍ទាំង ១០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីប្រការសរួមដោយបញ្ជាក់ថា ការពង្រីកប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលត្រូវបានទន្ទ្រានកាន់កាប់គឺជាការខុសច្បាប់។ 
ប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពខុសច្បាប់នៅ West Bank - ảnh 1 ប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពខុសច្បាប់នៅ West Bank (AFP/TTXVN)

នាថ្ងៃទី ២០ ខែវិច្ឆិកាអនុប្រធានគណៈប្រតិភូអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិរបស់អាល្លឺម៉ង់លោក Jurgen Schulz ក្នុងនាមប្រទេសនានាការអានសេចក្តីប្រកាសរួមនេះនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កដោយអះអាងទស្សនមុនក៏ដូចជាក្រោយសមស្របតាមច្បាប់អន្តរជាតិនិងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពនេះក៏ដូចជាគោរពតាមកាតព្វកិច្ចត្រូវបានកំណត់សម្រាប់កម្លាំងទន្ទ្រានកាន់កាប់។

មុននេះនាថ្ងៃទី ១៨ ខែវិច្ឆិកា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសថា សហរដ្ឋអាមេរិកគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការកសាងទីលំនៅសម្រាប់ប្រជាជនជ្វីហ្វនៅតំបន់ West Bank ដែលត្រូវបានទន្ទ្រានកាន់កាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ