ប្រទេសជាសមាជិកអាស៊ានចំនួន ៤ ពិភាក្សាអំពីការជំរុញតភ្ជាប់ក្នុងតំបន់អាស៊ាន

(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២២ ដែលកំពុង
ប្រព្រឹត្តទៅនៅរាជធានី Begawan ប៊្រុយណេ ប្រទេសជាសមាជិកអាស៊ានរួមមាន
ប៊្រុយណេ ឥណ្ឌូណេស៊ី ម៉េឡេស៊ី ហ្វិលីពីន នឹងរៀបចំការពិភាក្សាអំពីផែនការត
ភ្ជាប់អាស៊ាន នាថ្ងៃទី ២៥ មេសា ខាងមុខ។ តាមសេក្តីថ្លែងការសារព័ត៌មានរបស់ គណៈចាត់តាំងឲ្យដឹងថា៖ ដោយមានប្រធានបទ “តំបន់កំណើននៅភាគខាងកើត
តំបន់អាស៊ាន ៖ ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វិលីពីម លើកទី ៩” (BIMP-
EAGA) កម្មវិធីនេះនឹងជំរុញយ៉ាងខ្លាំងសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសទាំង
៤។ នេះគឺជាផ្នែកមួយក្នុងការខំប្រឹងប្រែងនាំអាស៊ានក្លាយទៅជាសហគមន៍មួយ ដូចជាសហភាពអឺរ៉ុបនាឆ្នាំ ២០១៥។ តាមគំរោង ថ្នាក់ដឹកនាំនៃប្រទេសទាំង ៤ នឹងពិភាក្សាអំពីការជំរុញការអនុវត្តបណ្ដាគំរោងការណ៍ហេដ្ឋារចណាសម្ព័ន្ធ
អាទិភាពក្នុងតំបន់ ជាពិសេស លើវិស័យការដឹកជញ្ជូន ថាមពល ពាណិជ្ជកម្មនិង
បចេកវិទ្យាព័ត៌មាន៕

ប្រទេសជាសមាជិកអាស៊ានចំនួន ៤ ពិភាក្សាអំពីការជំរុញតភ្ជាប់ក្នុងតំបន់អាស៊ាន - ảnh 1
ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វិលីពីម លើកទី ៩” (BIMP-EAGA) កម្មវិធីនេះនឹងជំរុញយ៉ាងខ្លាំងសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសទាំង ៤។
(Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ