ប្រទេសដាណឺម៉ាកហាមពាក់ស្បៃរុំមុខអ៊ីស្លាមជាផ្លូវការ
(VOVWORLD) -បទបញ្ជាហាមឃាត់ជាផ្លូវការសំរាប់ការប្រើប្រាស់ស្បៃរុំមុខអ៊ីស្លាមនៅ ប្រទេស ដាណឺម៉ាក មានសុពុលភាពចាប់ពីថ្ងៃទី ១ ខែសីហា។
រូបថតឧទាហរណ៍ |
យោងតាមនោះ មិនអនុញ្ញាតឲ្យពាក់ស្បៃរបាំងមុខនៅកន្លែងសាធារណៈ នោះឡើយបើមិនដូច្នេះទេរងការផាកពិន័យ។ បញ្ជាហាម ឃាត់នេះ ត្រូវបាន អនុម័តដោយសាររដ្ឋសភាដាណឺម៉ាកដែលមានសំលេងគាំទ្រចំនួន ៧៥ សំលេងប្រឆាំងចំនួន ៣០ នៅឯកិច្ចប្រជុំថ្ងៃទី៣១ ខែឧសភាក ន្លងទៅ។
រដ្ឋាភិបាលបានឲ្យដឹងថាមិនសំដៅលើសាសនាណាមួយឡើយហើយក៏ធ្វើការ ហាមឃាត់ការពាក់ប្រភេទស្បៃរបាំងសក់ ឬប្រភេទមួកប្រពៃណីរបស់ ជនជាតិយូដាផងដែរ។ទោះជាយ៉ាងណាក៏ដោយប្រជាជនបានអនុញ្ញាតឱ្យបិទ បាំងមុខពេលដែលមាន "គោលបំណងច្បាស់លាស់" ដូចជាអាកាសធាតុ ត្រជាក់ឬតម្រូវការផ្នែកច្បាប់ដទៃទៀតដូចជាការពាក់មួកសុវត្ថិភាពនៅពេលជិះ ម៉ូតូតាមបទបញ្ជាចរាចរណ៍នៅប្រទេសនេះ៕