ប្រទេសថៃពន្យាពេលស្ថានភាពអាសន្នក្នុងរយៈពេលមួយខែថែមទៀត

(VOVWORLD) - រដ្ឋាភិបាលប្រទេសថៃបានសម្រេចពន្យាពេលបទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេលមួយខែទៀត ដើម្បីធានាការគ្រប់គ្រងស្ថានភាពជំងឺឆ្លងឲ្យបានល្អថែមទៀតផងដែរ។
ប្រទេសថៃពន្យាពេលស្ថានភាពអាសន្នក្នុងរយៈពេលមួយខែថែមទៀត - ảnh 1 ប្រទេសថៃពន្យាពេលស្ថានភាពអាសន្នក្នុងរយៈពេលមួយខែថែមទៀត (រូបថត៖ Reuters/VOV)

ទោះបីជាស្ថានភាពជំងឺរាតត្បាតនៅប្រទេសថៃមានភាពប្រសើរឡើងក្នុង     រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយ សារចំនួនករណីឆ្លងថ្មីជំងឺ COVID-19 បានធ្លាក់ចុះមួយខ្ទង់ចាប់តាំងពីថ្ងៃទី ១៤ ខែមីនាប៉ុន្តែរដ្ឋាភិបាលប្រទេសនេះបានសម្រេចពន្យាពេលបទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេលមួយខែទៀត ដើម្បីធានាការគ្រប់គ្រងស្ថានភាពជំងឺឆ្លងឲ្យបានល្អថែមទៀតផងដែរ។

 មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺរាតត្បាត Covid-19 របស់រដ្ឋាភិបាលថៃ( CCSA) បានពន្យាពេលសម្រាប់ក្រឹត្យស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេលមួយខែទៀត បន្ទាប់ពីក្រឹត្យនេះនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមេសាខាងមុខ។ ហេតុដូច្នេះរហូតដល់ថ្ងៃទី ៣១ ខែឧសភា ប្រជាជនថៃត្រូវតែគោរព តាមសារចរដែលបានដាក់ចេញក្នុងក្រឹត្យនេះ ដែលក្នុងនោះមានការហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសេវាកម្មមិនសំខាន់នៅថៃក៏ត្រូវបានបិទទាំងស្រុងជាដើម។ រីឯសាលារៀននៅប្រទេសនេះគ្រោងនឹងបើកឡើងវិញនៅខែកក្កដាខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ