ប្រទេសថៃអនុវត្តយុទ្ធនាការថ្មីដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក

(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា រដ្ឋាភិបាលថៃបានជូនដំណឹងអំពីយុទ្ធនាការ «ភ្លក់ ទិញទំនិញ និងប្រើប្រាស់ដោយឥតគិតថ្លៃ» ដើម្បីជំរុញការប្រើប្រាស់ក្នុងប្រទេស ។ យុទ្ធនាការនេះ ចាប់ផ្តើមធ្វើឡើងនាថ្ងៃទី ២៣ ខែកញ្ញា និងអូសបន្លាយរហូតដល់ចុងខែវិច្ឆិកាខាងមុខ។

ក្នុងអំឡុងពេលអនុវត្តយុទ្ធនាការនេះ ប្រជាជនថៃនឹងបរិភោគ ទិញទំនិញនិងប្រើប្រាស់សេវាកម្មនៅតាមហាងកំណត់មួយចំនួននៅទូទាំងប្រទេសថៃ ក្នុងទឹកប្រាក់ចំនួន ១.០០០ បាតសម្រាប់មនុស្សម្នាក់ (ស្មើនឹង ៣២,៨ ដុល្លារអាមេរិក) ដែលបានដកពីថវិការដ្ឋាភិបាលថៃ។ ចំនួនទឹកប្រាក់ទាំងនេះនឹងត្រូវផ្ទេរតាមរយៈកម្មវិធីទូរស័ព្ទដែលទាញយកពីប្រព័ន្ធរដ្ឋាភិបាល។ ក៏ប៉ុន្តែចំនួនទឹកប្រាក់នេះមិនអាចដកចេញបានជាសាច់ប្រាក់នោះទេ។

          តាមការប៉ាន់ស្មាន នឹងមានភោជនីយដ្ឋាន ហាងលក់ទំនិញ និងហាងដទៃទៀតចំនួន ៦៣,០០០ នៅទូទាំងប្រទេសថៃ បានចុះឈ្មោះដើម្បីចូលរួមក្នុងយុទ្ធនាការរបស់រដ្ឋាភិបាលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ