ប្រទេសថៃ - EC បានប្រកាសបញ្ជីឈ្មោះសមាជិកចំនួន ៣៤៩ រូបដែលជាប់ឆ្នោតក្នុងសភាថៃ

(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា គណៈកម្មាធិការបោះឆ្នោតថៃ (EC) បានប្រកាសអនុម័តលើបញ្ជីឈ្មោះសមាជិកសភាចំនួន ៣៤៩ រូប ដែលបានជាប់ឆ្នោតក្នុងសភាថៃនៅតាមមណ្ឌលបោះឆ្នោតកាលពីថ្ងៃទី ២៤ ខែមីនា។
ប្រទេសថៃ -  EC បានប្រកាសបញ្ជីឈ្មោះសមាជិកចំនួន ៣៤៩ រូបដែលជាប់ឆ្នោតក្នុងសភាថៃ - ảnh 1 ទិដ្ឋភាពនៃការបោះឆ្នោតរបសប្រជាជនថៃ

នៅក្នុងបញ្ជីនេះ គណបក្សភឿថៃ (Pheu Thai) បាននាំមុខគេដោយមានសមាជិកសភាជាប់ឆ្នោតចំនួន ១៣៦ នាក់ បន្ទាប់មកគឺជាគណបក្ស Palang Pracharath ដោយមានសមាជិកសភាចំនួន ៩៧ នាក់។ រីឯគណបក្សដែលនៅសេសសល់រួមមានគណបក្ស Bhumjaithai ទទួលបាន ៣៩ អាសនៈ គណបក្សប្រជាធិបតេយ្យទទួលបាន  ៣៣ អាសនៈ ។ល។ គួរបញ្ជាក់ថាមានសមាជិកសភាសរុបចំនួន ៣៥០ នាក់ ត្រូវបានជ្រើសតាំងនៅតាមតំបន់បោះឆ្នោត ប៉ុន្តែមានអាសនៈមួយនៅមិនទាន់ប្រកាសចេញនៅខេត្តឈៀងម៉ៃ ដោយសារតែបេក្ខជនជាប់ឆ្នោតសំរាប់អាសនៈនេះចំណុះគណបក្សភឿថៃ ដែលត្រូវបានចាត់ទុកជាមោឃៈ ដោយ សារជាប់ពាក់ព័ន្ធនឹងករណីសូកប៉ាន់។ ការបោះឆ្នោតជ្រើសរើសអាសនៈបន្ថែមនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ ខែឧសភានាពេលខាងមុខ ប៉ុន្តែគណបក្សភឿថៃនឹងមិនអាចបញ្ចូលបន្ថែមបេក្ខជនសម្រាប់ជំនួសឲ្យបេក្ខជនដែលត្រូវបានបដិសេដនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ