ប្រទេសទួកគីរិះគន់ដល់ "ឱសានវាទ" របស់អាមេរិកចំពោះកិច្ចសន្យា S-400
(VOVWORLD) - នាថ្ងៃទី ១៨ ខែមិថុនា ប្រទេសទួរគីបានរិះគន់លើអាមេរិកដោយសារប្រទេសនេះបានប្រព្រឹត្តហាក់ដូចជាមិនសមទៅនឹងសម្ព័ន្ធមិត្តនោះឡើយ។
ប្រទេសទួកគីរិះគន់ដល់ "ឱសានវាទ" របស់អាមេរិកចំពោះកិច្ចសន្យា S-400 |
ការរិះគន់នេះត្រូវបានលើកឡើងនៅក្នុងប្រតិកម្មជាផ្លូវការមួយ ចំពោះឱសានវាទរបស់ទីក្រុងវ៉ាស៊ីនតោនដែលក្នុងនោះមានការប្រឆាំងជំទាស់នឹងទីក្រុងអានការ៉ាស្តីពីកិច្ទសន្យាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសនៃយន្តហោះប្រភេទ S400 របស់រុស្ស៊ី។ក្នុងសេចក្តីប្រកាសមួយ ក្រសួងការពារជាតិទួរគីបានអះអាងថា«ពាក្យសម្ដីនិងវិធីសាស្រ្តទាក់ទង» នៅក្នុងសារលិខិតរបស់ប្រមុខនៃក្រសួងការពារជាតិអាមេរិកលោក Patrick Shanahan នាខែនេះគឺ «គ្មានស្មារតីនៃសម្ព័ន្ធភាពមួយ ហើយបង្កឲ្យមានការព្រួយបារម្ភ" ផងដែរ។ សេចក្តីប្រកាសរបស់ក្រសួងការពារជាតិទួរគីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តធ្វើកិច្ចសន្ទនាដោយឈរលើការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងមិត្តភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយសមស្របសំរាប់បញ្ហាទាំងនោះផងដែរ៕