ប្រទេសទាំងមូលថែទាំបុណ្យតេតកកក្តៅជូនប្រជាជន

(VOVWORLD) - នាថ្ងៃទី ២៧ មករា ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai និងគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien។ 
ប្រទេសទាំងមូលថែទាំបុណ្យតេតកកក្តៅជូនប្រជាជន - ảnh 1ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Dien Bien (រូបថត៖ TTXVN)

ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien លោកស្រី Truong Thi Mai បានលើកឡើងថា៖ ខេត្ត Dien Bien ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព អនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រលើជ្រុងជ្រោយ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល់និងតំបន់ព្រៃភ្នំ។

នាថ្ងៃទី ២៧ មករា តំណាងបញ្ជាការដ្ឋានការពារដែនអាកាស-ទ័ពអាកាស បានទៅសួរសុខទុក្ខ ជូនពរបុណ្យតេតនិងជូនអំណោយដល់គ្រួសារគោលនយោបាយនៅស្រុក Quang Dien ខេត្ត Thua Thien Hue។ លោកវរសេនីយ៍ឯក Nguyen Van Cong ប្រធានការិយាល័យចលនាមហាជននៃផ្នែកទ័ពការពារដែនអាកាស-ទ័ពអាកាសបាននិយាយថា៖ “បញ្ជាការដ្ឋានផ្នែកទ័ពការពារ ដែនអាកាស-ទ័ពអាកាស បានផ្តល់អំណោយជាង ៤០០ កញ្ចប់ ជាសម្ភារៈនិងសាច់ប្រាក់ ដើម្បីផ្ញើជូនដល់ប្រជាជន។ អ្នកទទួលផលដំបូងគឺគ្រួសារគោលនយោបាយ យុទ្ធជនពិការ និងសាច់ញាតយុទ្ធជនពលី; ក្រុមទទួលផលទី ២ គឺបងប្អូនប្រជាជនក្រីក្រ ដែលមានស្ថានភាពលំបាក ដើម្បីរួមចំណែកជាមួយតំបន់ ជួយដល់ប្រជាជន ដោយមិនទុកចោលនរណាម្នាក់នៅខាងក្រោយនៅឡើយ ហើយគ្រួសារណាក៏មានបុណ្យតេតផងដែរ”។

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញទស្សនា ជូនពរបុណ្យតេតដល់ពលករនៅមណ្ឌលឧស្សាហកម្ម Thang Long និងមជ្ឈមណ្ឌលសុខាភិ បាល ស្រុក Dong Anh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ