ប្រទេសទាំងអស់ត្រូវខំប្រឹងប្រែងថែមទៀតដើម្បីនារីនិងកុមារនារីបានរស់នៅក្នុងសន្តិភាព

ប្រទេសទាំងអស់ត្រូវខំប្រឹងប្រែងថែមទៀតដើម្បីនារីនិងកុមារនារីបានរស់នៅក្នុងសន្តិភាព - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ថ្លែងមតិនៅពិធីបិទ
 (រូបថត៖Quang Hai/TTXVN)

(VOVworld) - នាយប់ថ្ងៃទី១១ មិថុនា សន្និសីទកំពូលនាទីពិភពលោកលើកទី២៦
បានបិទបញ្ចប់ក្រោយពីរយៈពេល៣ថ្ងៃពិភាគ្សាអំពីប្រធានបទ “នារី៖កសាងខឿន
សេដ្ឋកិច្ចដ៏ពេញលេញក្នុងសម័យឌីជីថល”។ថ្លែងមតិនៅពិធីបិទ អនុប្រធានរដ្ឋវៀត
ណាមលោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះជោគជ័យនៃសន្និ
សីទលើកនេះដោយអះអាងនូវតួនាទីរបស់នាទីក្នុងការកសាងសង្គមស្ថិរភាពនិង
អភិវឌ្ឍន៍ដោយនិរន្តរភាព។លោកស្រីអនុប្រធានរដ្ឋមានគោលបំណងថា ប្រទេស
ទាំងអស់ខំប្រឹងប្រែងថែមទៀតដើម្បីនារីនិងកុមារនារីបានរស់នៅ ក្នុងសន្តិភាព
ភាពសម្បូររុងរឿង ព្រមទាំងអំពាវនាវឲ្យនារីនៅទូទាំងពិភពលោកសាមគ្គីដើម្បី
សន្តិភាព កិច្ចសហប្រតិបតិ្តការមិត្តភាពនិងវឌ្ឍនភាព។
ក្រោយពីបញ្ចប់សន្និសិទកំពូលនារីពិភពលោកលើកទី២៦នៅប៉ូឡួញ អនុប្រធាន
រដ្ឋលោកស្រី Dang Thi Ngoc Thinh និងគណៈប្រតិភូវៀតណាមនឹងទៅកាន់ប្រទេស
ស្វីសដើម្បីចូលរួមសម័យប្រជុំលើកទី៣២របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប
ហើយបំពេញទស្សនកិច្ចការងារនៅស្វីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ