ប្រទេសទួរគីនឹងសាងសង់ផ្ទះថ្មីជិត២០ម៉ឺនខ្នង

(VOVWORLD) - ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចត្រួតពិនិត្យកាលពីថ្ងៃទី ២០ ខែកុម្ភៈ ទៅកាន់ខេត្ត Hatay លោកប្រធានាធិបតី Erdogan បានឲ្យដឹងថា ការងារសាងសង់ឡើងវិញនឹង ចាប់ផ្តើមនៅក្នុងខែមីនា ហើយក្នុងចំណោមផ្ទះថ្មីចំនួន ២០ម៉ឺនដែលត្រូវបានសាងសង់ មានផ្ទះជាង ១៣ម៉ឺនខ្នង នៅតាមខេត្តនានាដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺ Hatay, Kahramanmaras និង Malatya។ 

ប្រទេសទួរគីនឹងសាងសង់ផ្ទះថ្មីជិត២០ម៉ឺនខ្នង - ảnh 1ផ្ទះសម្បែងត្រូវបានបំផ្លាញបន្ទាប់ពីគ្រោះរញ្ជួយដីនៅ Antakya ខេត្ត Hatay (ទួរគី) កាលពីថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២៣។ (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ២០ ខែកុម្ភៈ លោកប្រធានាធិបតី Recep Tayyip Erdogan បានឲ្យ ដឹងថា ប្រទេសទួរគីនឹងសាងសង់ផ្ទះថ្មីជិត ២០ម៉ឺនខ្នង នៅតំបន់ភាគអាគ្នេយ៍នៃ ប្រទេសនេះ ដែលរងគ្រោះដោយគ្រោះរញ្ជួយដីដ៏សាហាវកាលពីពីរសប្តាហ៍មុន។

ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចត្រួតពិនិត្យកាលពីថ្ងៃទី ២០ ខែកុម្ភៈ ទៅកាន់ខេត្ត Hatay លោកប្រធានាធិបតី Erdogan បានឲ្យដឹងថា ការងារសាងសង់ឡើងវិញនឹង ចាប់ផ្តើមនៅក្នុងខែមីនា ហើយក្នុងចំណោមផ្ទះថ្មីចំនួន ២០ម៉ឺនដែលត្រូវបាន សាងសង់ មានផ្ទះជាង ១៣ម៉ឺនខ្នង នៅតាមខេត្តនានាដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺ Hatay, Kahramanmaras និង Malatya។ លោកបានបន្តថា អាជ្ញាធរនឹងចាប់ផ្តើមនាំប្រជាពលរដ្ឋដែលរស់នៅក្នុងតង់ និងកុងតឺន័រទៅកាន់ផ្ទះថ្មី រឹងមាំ និងមានសុវត្ថិភាពក្នុងរយៈពេលមួយឆ្នាំ។ បច្ចុប្បន្ននេះ ប្រទេសទួរគីកំពុងផ្តល់កន្លែងស្នាក់នៅបណ្តោះ អាសន្នសម្រាប់ប្រជាពលរដ្ឋប្រហែល ១,៦ លាននាក់នៅក្នុងតំបន់។ ចាប់តាំងពីគ្រោះរញ្ជួយដីបានកើតឡើង ក្រុមជួយសង្គ្រោះបាននាំមនុស្សជិត ១១៥ ពាន់នាក់ចេញពីគំនរបាក់បែក។ គិតត្រឹមថ្ងៃទី ១៩ ខែកុម្ភៈ ខេត្តភាគច្រើនបានបញ្ចប់ ការងារស្វែងរកនិងជួយសង្គ្រោះ ហើយផ្តោតលើការសម្អាត និងការស្ដារឡើងវិញ។ គ្រោះរញ្ជួយដីដែលបានកើតឡើងនៅទួរគីកាលពីថ្ងៃទី ៦ ខែកុម្ភៈ បានធ្វើឱ្យមនុស្ស ជាង ៤១ ពាន់នាក់ស្លាប់ និងរាប់លាននាក់បាត់បង់ផ្ទះសម្បែង។ រាប់បញ្ចូលទាំងចំនួន ជនរងគ្រោះនៅប្រទេសស៊ីរី ចំនួនអ្នកស្លាប់សរុបក្នុងគ្រោះរញ្ជួយដីគួរឲ្យរន្ធត់នេះ បានឡើងដល់ជាង ៤៧ ពាន់នាក់ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ