ប្រទេសនិងតំបន់ដែនដីចំនួន ៣០ ចូលរួមក្នុងពិព័រណ៍អន្តរជាតិផ្នែកឱសថ
(VOVWORLD) - ពិព័រណ៍អន្តរជាតិជំនាញការផ្នែកវេជ្ជសាស្ត្រនិងឱសថ វៀតណាមលើកទី ២៥ (VietNam Medi - Pharm 2018) បានបើកនាថ្ងៃទី ៩ ខែឧសភា នៅទីក្រុងហាណូយដែលបានទាក់ទាញ អង្គភាព សហគ្រាសចំនួន ៤៣០ ដែលមកពី ប្រទេសនិងតំបន់ដែនដី ចំនួន ៣០ មកចូលរួមដោយមានស្តង់ទំនិញចំនួន ៥៣៥ ស្តង់។
ប្រទេសនិងតំបន់ដែនដីទាំង៣០ ចូលរួមក្នុងពិព័រណ៍អន្តរជាតិផ្នែកឱសថ |
ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាលសហការជាមួយក្រុមហ៊ុនអាហរណ៍និហរណ៍ឱសថ វៀតណាម (VIMEDIMEX VN) និង ក្រុមហ៊ុនភាគហុនពិព័រណ៍និងផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម (VIETFAIR)។ នេះជាការ តាំងពិព័រណ៍ដ៏មានកិត្យានុភាពដែលត្រូវបានធ្វើឡើងប្រចាំខែឧសភារៀងរាល់ឆ្នាំនៅទីក្រុងហាណូយ។ ការតាំងពិព័រណ៍នេះគឺជាឱកាសសំរាប់អង្គភាពអាជីវកម្ម ផ្លាស់ប្តូរព័ត៌មានអំពីវិស័យសុខាភិបាល ព្រមទាំង បង្កើនការវិនិយោគអភិវឌ្ឍន៍សេវាសុខាភិបាលដើម្បីបំរើតម្រូវការពិនិត្យនិងព្យាបាលជំងឺរបស់ប្រជាជន។ ពិព័រណ៍អន្តរជាតិជំនាញការផ្នែកវេជ្ជសាស្ត្រនិងឱសថវៀតណាមបានបើកទ្វារដល់ថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិហាណូយ លេខ ៩១ ផ្លូវ Tran Hung Dao រដ្ឋធានីហាណូយ៕