ប្រទេសនិងតំបន់ដែនដីចំនួន ៤០ ចូលរួមសន្និសីទអន្តរជាតិ GEOTEC HANOI ឆ្នាំ ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកសន្និសីទអន្តរជាតិលើកទី ៤ ស្តីពីភូគព្ភសាស្ត្របច្ចេកទេសនិងហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ (GEOTECH HANOI 2019)។
ប្រទេសនិងតំបន់ដែនដីចំនួន ៤០ ចូលរួមសន្និសីទអន្តរជាតិ GEOTEC HANOI ឆ្នាំ ២០១៩ - ảnh 1 ពិធីបើកសន្និសីទអន្តរជាតិលើកទី ៤ ស្តីពីភូគព្ភសាស្ត្របច្ចេកទេសនិងហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ (GEOTECH HANOI 2019) (រូបថត៖ VGP)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមភូគព្ភសាស្ត្របច្ចេកទេស និងសំណង់វៀតណាម សាកលវិទ្យាល័យធារាសាស្រ្ត ក្រុមហ៊ុនភាគហ៊ុន Fecon និងក្រុមហ៊ុន Kokosai Kogyo (ជប៉ុន) ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកាខាងមុខនេះ។ វៀតណាមគឺជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់មានភូមិសាស្ត្រមានការប្រែប្រួលអាកាសធាតុនិងលក្ខខ័ណ្ឌនៃស្ថានភាពភូមិសាស្ត្រស្មុគស្មាញ ដែលគំរាមកំហែងដល់ស្ថេរភាពនៃសំណងសាងសង់។ ហេតុដូច្នេះការជ្រើសរើសដំណោះស្រាយគ្រឹះ គឺមានសារៈសំខាន់ណាស់ និងចាំបាច់ត្រូវតែអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងសាងសង់សំណង់នានាផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Le Quang Hung បានសង្កត់ធ្ងន់ថា៖

«សន្និសីទវិទ្យាសាស្ត្រលើកនេះមានទ្រង់ទ្រាយធំដោយមានការចូលរួមរបស់តំណាងជិត ៨០០ នាក់។ បទអន្តរគមន៍មានខ្លឹមសារយ៉ាងស៊ីជម្រៅនិងផ្ចិតផ្ចង់ ក៏ដូចជាមានលក្ខណៈវិធីសាស្ត្រខ្ពស់ផងដែរ។ នាពេលបច្ចុប្បន្ននេះ វិស័យសំណង់របស់វៀតណាមទាមទារឲ្យមានការដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងបច្ចេកទេសសំណង់ ដែលក្នុងនោះមានបច្ចេកទេសគ្រឹះមូលដ្ឋានផងដែរ។ សន្និសីទនេះមិនត្រឹមតែជាវេទិកាសម្រាប់អ្នកជំនាញដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងជាចំណេះដឹងដ៏មានប្រយោជន៍ល្អសម្រាប់វៀតណាមក្នុងការអនុវត្តដំណោះស្រាយបច្ចេកទេសសម្រាប់ការសាងសង់សំណងអគារនៅវៀតណាមទៀតផង” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ