ប្រទេសនានាបន្តបន្ធូរបន្ថយវិធានការបង្ការជំងឺរាតត្បាត
(VOVWORLD) - ក្នុងបរិបទដែលការរាតត្បាតនៃជំងឺកូវីដ-១៩ មាននិន្នាការថយចុះនៅ ប្រទេសភាគច្រើនជុំវិញពិភពលោក ប្រទេសនានាបន្តបន្ធូរបន្ថយវិធានការបង្ការជំងឺរាតត្បាត ហើយផ្តោតលើការជំរុញខ្លាំងនូវកម្មវិធីចាក់វ៉ាក់សាំង ដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រជាជនទៅនឹងជំងឺរាតត្បាតនេះ។
យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៣ ខែមេសា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជាង ៤៩០ លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦,១៧ លាននាក់។
សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានករណីឆ្លងចំនួនជាង៨១,៨២ លានករណី ដែលក្នុងនោះករណីស្លាប់ចំនួនជាង១លាននាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌានិងប្រេស៊ីល។
ក្នុងបរិបទដែលការរាតត្បាតនៃជំងឺកូវីដ-១៩ មាននិន្នាការថយចុះនៅ ប្រទេសភាគច្រើនជុំវិញពិភពលោក ប្រទេសនានាបន្តបន្ធូរបន្ថយវិធានការបង្ការជំងឺរាតត្បាត ហើយផ្តោតលើការជំរុញខ្លាំងនូវកម្មវិធីចាក់វ៉ាក់សាំង ដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រជាជនទៅនឹងជំងឺរាតត្បាតនេះ។
រដ្ឋាភិបាលប្រេស៊ីលបានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតផ្នែកសុខាភិបាលលើភ្ញៀវអន្តរជាតិមកកាន់ប្រទេសនេះ ដោយបញ្ចប់ការតម្រូវឲ្យភ្ញៀវទេសចរដែលចូលមកប្រទេសនេះបង្ហាញលទ្ធផលធ្វើតេស្ត PCR អវិជ្ជមានចំពោះកូវីដ-១៩ ក៏ដូចជាអនុវត្តការរាយការណ៍ស្ថានភាពសុខភាពយ៉ាងពេញលេញផងដែរ៕