ប្រទេសនានាឯកភាពថាបង្កើនការចែករំលែកព័ត៌មានដើម្បីទប់ទល់នឹងភេរវកម្ម

ប្រទេសនានាឯកភាពថាបង្កើនការចែករំលែកព័ត៌មានដើម្បីទប់ទល់នឹងភេរវកម្ម - ảnh 1
ប៉ូលីសប្រដាប់អាវុធបែលហ្ស៊ីកឈរយាមនៅរាជធានីព្រុុចសែល (រូបថត៖AFP)

(VOVworld) - នៅសិក្ខាសាលានៅខាងក្រៅវេទិការប្រឆាំងលិទ្ធិភេរវកម្មទូទាំងពិភព
លោក (GCTF) និងសម្ព័ន្ធភាពអន្តរជាតិប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
 ដែលបានប្រព្រឹត្តទៅនៅទីក្រុង La Hay របស់ហូល្លង់ នាថ្ងៃទី១១ មករា រដ្ឋមន្រ្តីការ
បរទេសនិងមន្ត្រីការទូតមកពីប្រទេសជាង៥០លើពិភពលោកបានឯកភាពថា
បង្កើនការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដើម្បីទប់ស្កាត់មុខសញ្ញាជ្រុល
និយមឆ្លងកាត់ព្រំដែនហើយដំណើរការវាយប្រហារភេរវកម្ម។រដ្ឋមន្រ្តីការបរទេស
ហូល្លង់លោក Bert Koenders បានឲ្យដឹងថា ប្រទេសនានាត្រូវការចែករំលែកព័ត៌
មានឲ្យាបានឆាប់រហ័ស មានប្រសិទ្ធិភាពនិងជាពិតប្រាកដដើម្បីជួយទប់ស្កាត់
ផែនការធ្វើដំណើររបស់ពួកភេរវករនិងសកម្មភាពផ្គត់ផ្គង់ហិរញ្ញវត្ថុ សំរាប់ផែន
ការភេរវកម្ម។លោក Koenders ក៏បានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវកសាង
ការជឿទុកចិត្តគ្នាទៅវិញទៅមក ចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ សូម្បី
តែជាមួយប្រទេសមិនជិតស្និទ្ធិដើម្បីរួមកម្លាំងប្រឆាំងលិទ្ធិភេរវកម្មទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ