ប្រទេសប្រហែល៤០ បានសន្យា ជួយឧបត្ថម្ភការកសាងឡើងវិញអ៊ុយក្រែន
(VOVWORLD) - បញ្ចប់រយៈពេល ២ ថ្ងៃធ្វើការនៅប្រទេសស្វីស នាថ្ងៃទី ៥ ខែកក្កដា សន្និសីទស្តីពីការកសាងឡើងវិញអ៊ុយក្រែនបានចេញសេចក្តីប្រកាស Lugano ដែលក្នុងនោះ ប្រទេសប្រហែល ៤០ បានសន្យាថា នឹងជួយឧបត្ថម្ភដល់អ៊ុយក្រែនឱ្យឆ្លងកាត់ដំណើរការស្តារឡើងវិញក្រោយសង្គ្រាម។
គេហដ្ឋានខូចខាតដោយសារជម្លោះក្នុងទីក្រុង Mariupol អ៊ុយក្រែន ថ្ងៃទី២៨ ខែមេសា។ (រូបថត៖ THX/TTXVN) |
សេចក្តីប្រកាស Lugano បានកំណត់គោលការណ៍មួយចំនួនសម្រាប់ការកសាងឡើងវិញអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា បណ្តាប្រទេសបានគាំទ្រយ៉ាងពេញទំហឹងដល់អ៊ុយក្រែនក្នុងដំណើរការស្តារឡើងវិញដ៏យូរអង្វែង តាំងពីដើមដំបូង គាំទ្រដល់អនាគតរបស់អ៊ុយក្រែន និងបេក្ខភាពជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ។ ក្នុងចំណោមគោលការណ៍ដែលបានរៀបរាប់ សេចក្តីប្រកាស Lugano កំណត់ថា ប្រទេសអ៊ុយក្រែនត្រូវម្ចាស់ការក្នុងដំណើរការកសាងឡើងវិញ។
មុននេះ ថ្លែងមតិនៅថ្ងៃដំបូងនៃសន្និសីទ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal នាថ្ងៃទី៤ កក្កដា បានប្រកាសថា៖ ការកសាងអ៊ុយក្រែនឡើងវិញអាចចំណាយថាវិកាប្រមាណ៧៥០ពាន់លានដុល្លារអាមេរិក៕