ប្រទេសម៉ិកស៊ិកនិងកាណាដាមានសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃការចរចារស្តីពីការលុបចោលពន្ធ ដែកថែបនិងអាលុយមីញ៉ូមជាមួយអាមេរិក

(VOVWORLD) -   នាថ្ងៃទី ១៤ ខែឧសភា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកលោកស្រី Graciela Marquez បានឲ្យដឹងថាមន្រ្តីប្រទេសនេះនិងកាណាដាបានជឿជាក់ថានឹងមានឱកាសចរចាជាមួយសហរដ្ឋអាមេរិក អំពីការលុបចោលពន្ធលើដែកថែបនិងអាលុយមីញ៉ូម ក៏ដូចជាឆ្ពោះទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាមេរិក - ម៉ិកស៊ិក - កាណាដា (USMCA) ។
ប្រទេសម៉ិកស៊ិកនិងកាណាដាមានសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃការចរចារស្តីពីការលុបចោលពន្ធ ដែកថែបនិងអាលុយមីញ៉ូមជាមួយអាមេរិក - ảnh 1 រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកលោកស្រី Graciela Marquez

អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុនិងទូរទស្សន៍កាណាដា CBC បន្ទាប់ពីជំនួបជាមួយលោកស្រី Chrystia Freeland រដ្ឋមន្ត្រីការបរទេសកាណាដានោះ លោកស្រី Marquez បានមានប្រសាន៍ថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងវិជ្ជមានអំពីការលុបចោលពន្ធគយ គឺមិនត្រឹមតែនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ ថែមទាំងនៅកាណាដាទៀតផង។ មន្រ្តីទាំងពីររូបនេះក៏បានជឿជាក់ថាប្រទេសទាំងពីរកំពុងខិតជិតមកដល់ការចរចាគ្នាអំពីការលុបចោលពន្ធគយជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ