ប្រទេសមួយចំនួនកត់សំគាល់នូវសញ្ញាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំង Covid-19

(VOVWORLD) - នៅនូវែលសេឡង់ ក្រសួងសុខាភិបាលនេះប្រទេសនេះ នាថ្ងៃទី ៦ ខែមេសាបានរកឃើញ អ្នកឆ្លងចំនួន ៦៧ នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសនេះឡើងដល់ ១៧៦ នាក់។

កាលពីថ្ងៃទី ៦ ខែមេសា ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថាប្រទេសនេះមិនរកឃើញករណីឆ្លងជំងឺ Covid-19 បន្ថែមទៀតឡើយ ក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នា ខណៈដែលមានអ្នកជំងឺចំនួន៣ នាក់ថែមទៀតបានជាសះស្បើយ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបាឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ មានអ្នកជំងឺសរុបចំនួន ៥៣ នាក់ (៤៦,៤៩%)) ក្នុចំណោមអ្នកឆ្លងជំងឺទាំង ១១៤ នាក់ នៅកម្ពុជា បានជាសះស្បើយ។នៅនូវែលសេឡង់ ក្រសួងសុខាភិបាលនេះប្រទេសនេះ នាថ្ងៃទី ៦ ខែមេសាបានរកឃើញ អ្នកឆ្លងចំនួន ៦៧ នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសនេះឡើងដល់ ១៧៦ នាក់។ នូវែលសេឡង់បានបិទប្រទេសទាំងមូលក្នុងរយៈពេល ៤ សប្តាហ៍ចាប់ពីថ្ងៃទី ២៦ ខែមីនា ហើយស្ថានភាពអាសន្នជាតិត្រូវបានពន្យាពេល ៧ ថ្ងៃបន្ថែមទៀត។ ក្នុងពេលនោះអូស្រ្តាលីបានប្រកាសថា ប្រទេសនេះកំពុងស្ថិតក្នុងដំណាក់កាលសកម្ម នៃដំណើរការទប់ទល់នឹងជំងឺឆ្លង Covid-19 ខណៈដែលចំនួនអ្នកឆ្លងជំងឺបានធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះ។ នាថ្ងៃទី ៥ ខែមេសា អូស្រ្តាលីបានរកឃើញករណីឆ្លងថ្មីចំនួន១៣៩ នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបឡើង ៥៦៨៧ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ