ប្រទេសរុស្ស៊ីបានបញ្ជាក់ថាវ៉ាក់សាំង Sputnik-V មិនបង្កផលប៉ះពាល់អ្វីទេ

(VOVWORLD) - នាថ្ងៃទី២៥ ខែធ្នូ  មជ្ឈមណ្ឌលស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្រ្ត (Gamaleya) នៃប្រទេសរុស្ស៊ីបានបញ្ជាក់ថាវ៉ាក់សាំង Sputnik-V មិនបង្កឱ្យមានផលប៉ះពាល់អ្វីដល់អ្នកប្រើប្រាស់ បន្ទាប់ពីរយៈពេលធ្វើតេស្តនោះទេ។
ប្រទេសរុស្ស៊ីបានបញ្ជាក់ថាវ៉ាក់សាំង Sputnik-V មិនបង្កផលប៉ះពាល់អ្វីទេ - ảnh 1វ៉ាក់សាំង Sputnik V សម្តាប់ការបង្ការជំងឺកូវីដ១៩ នៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី -(រូបថត៖ Yonhap/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានវិទ្យាស្ថាន Gamaleya  លោក  Alexander Ginzburg បានឲ្យដឹងថាក្រោយដំណាក់កាលចំនួន ៣ លើក នៃការធ្វើតេស្ត មាន ៨៥% នៃចំនួនអ្នកដែលបានចាក់វ៉ាក់សាំង មិនឃើញមានផលប៉ះពាល់អ្វីទេ។

រីឯ ១៥% នៃចំនួនអ្នកដែលនៅ សេស សល់ បានរាយការណ៍ថាមានអាការៈឈឺក្បាលនិងក្តៅខ្លួនស្រាលបន្តិច។ ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មទាំងនេះនឹងរលាយបាត់ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់មកផងដែរ។ គួរបញ្ជាក់ថាកាលពីដើមខែសីហា Sputnik-V គឺជាវ៉ាក់សាំង Covid-19 ដំបូងបង្អស់របស់ពិភពលោក ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ