ប្រទេសរុស្ស៊ីបានប្រកាសផែនការដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - នាពេលថ្មីៗនេះរដ្ឋាភិបាលរុស្ស៊ីបានប្រកាសពីផែនការបន្សាំនឹងខឿនសេដ្ឋកិច្ចនិងចំនួនប្រជាជនជាមួយការប្រែប្រួលអាកាសធាតុ។ ឯកសារដែលត្រូវបានប្រកាសចេញនៅលើគេហទំព័ររដ្ឋាភិបាលកាលពីថ្ងៃទី ៤ ខែមករា បានបង្ហាញអំពីផែនការសកម្មភាព ដោយទទួលស្គាល់ពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាជីវភាពរស់នៅនិងសុខភាពរបស់ប្រជាជន។

ផែនការនេះបានលើកឡើងដំណោះស្រាយជាច្រើនក្នុងការបង្ការចំពោះហានិភ័យដូចជាការសាងសង់ទំនប់វារីអគ្គិសនី ឬការបន្លាស់ទៅដាំដំណាំដែលធន់នឹងគ្រោះរាំងស្ងួត ហើយត្រៀមខ្លួនជាស្រេចទប់ទល់នឹងស្ថានភាពវិបត្តិផ្សេងៗដូចជាការផ្ទុកបម្រុងថ្នាំវ៉ាក់សាំងជាបន្ទាន់ ឬផែនការជម្លៀសក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ។ នៅក្នុងបញ្ជីនៃវិធានការណ៍ចំនួន ៣០ រដ្ឋាភិបាលរុស្ស៊ីនឹងគណនាអំពីហានិភ័យនៃផលិតផលរបស់រុស្ស៊ីដែលបាត់បង់លក្ខណៈប្រកួតប្រជែង និងមិនឆ្លើយតបនឹងតម្រូវការស្តង់ដារថ្មីដែលពាក់ព័ន្ធនឹងអាកាសធាតុថ្មី ក៏ដូចជាការរៀបចំឯកសារ សិក្សាថ្មីៗ ដើម្បីបង្រៀនអំពីការប្រែប្រួលអាកាសធាតុនៅតាមសាលារៀនផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ