ប្រទេសរុស្ស៊ីអះអាងថានឹងតបតវិញចំពោះបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) -រុស្ស៊ីនឹងបន្តប្រកាន់ខ្ជាប់ខ្ជួនជាមួយដំណើរការនយោបាយរឹងមាំខ្ជួនរបស់ប្រទេសខ្លួន ហើយឆ្លៀតយករាល់វិធានការដាក់ទណ្ឌកម្មទាំងនេះជាកម្លាំងចលករដើម្បីពង្រីកការអភិវឌ្ឍសេដ្ឋកិច្ច។
ប្រទេសរុស្ស៊ីអះអាងថានឹងតបតវិញចំពោះបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov

នាថ្ងៃទី ១២ មិថុនា អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានឲ្យដឹងថា៖ ប្រទេសខ្លួននឹងពិចារណាអំពីរាល់វិធានការតបតវិញចំពោះបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក។ លោក Ryabkov បានសង្ដត់ធ្ងន់ថា៖ រុស្ស៊ីនឹងបន្តប្រកាន់ខ្ជាប់ខ្ជួនជាមួយដំណើរការនយោបាយរឹងមាំខ្ជួនរបស់ប្រទេសខ្លួន ហើយឆ្លៀតយករាល់វិធានការដាក់ទណ្ឌកម្មទាំងនេះជាកម្លាំងចលករដើម្បីពង្រីកការអភិវឌ្ឍសេដ្ឋកិច្ច។

        មុននេះ នាថ្ងៃទី ១១ មិថុនា ក្រសួងហិរញ្ញវត្ថុអាមេរិកបានចេញសេចក្ដីជូនដំណឹងដាក់ទណ្ឌកម្មបន្ថែមចំពោះបុគ្គលចំនួន ៣ រូប និងអង្គការចំនួន ៥ របស់រុស្ស៊ី ដែលទាក់ទិននឹងសកម្មភាពបច្ចេកវិទ្យា ដែលបណ្ដាលឲ្យខូចខាត់ដល់អាមេរិក ក្នុងនោះរួមមានការជួយឧបត្ថម្ភសម្ភារនិងបច្ចេកវិទ្យាឲ្យទីភ្នាក់ងារចារកម្មរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ