ប្រទេសរុស្ស៊ី ពន្លឿននីតិវិធីដើម្បីដកខ្លួនចេញពី«សន្ធិសញ្ញាបើកចំហផ្ទៃមេឃ»
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងពីមូលហេតុ«កង្វះការរីកចម្រើន» ក្នុងការថែរក្សាសន្ធិសញ្ញាបើកចំហផ្ទៃមេឃ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីឆ្នាំ ២០២០។
នាថ្ងៃទី ១៥ ខែមករា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថានឹងពន្លឿននីតិវិធីដើម្បីដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ ដែលនឹងអនុញ្ញាតឱ្យយន្តហោះចារកម្មប្រដាប់អាវុធ ហោះហើរលើទឹកដីនៃប្រទេសសមាជិកក្នុងសន្ធិសញ្ញានេះ។
នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងពីមូលហេតុ«កង្វះការរីកចម្រើន» ក្នុងការថែរក្សាសន្ធិសញ្ញាបើកចំហផ្ទៃមេឃ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីឆ្នាំ ២០២០។ សេចក្តីប្រកាសនេះក៏បានបញ្ជាក់ថារុស្ស៊ីនឹងចាប់ផ្តើមពន្លឿននិតិវិធីក្នុងស្រុក ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញានេះផងដែរ៕។