ប្រទេសរុស្ស៊ី - ឧបករណ៍ថាមពលនុយក្លេអ៊ែរនៅក្នុងនាវាមុជទឹកដែលរងអគ្គីភ័យនៅតែមានសុវត្ថិភាព
(VOVWORLD) - នាថ្ងៃទី ៤ ខែកក្កដា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថាអគ្គិភ័យដែលបានកើតឡើងកាលពីថ្ងៃទី ១ ខែកក្កដានៅក្នុងនាវាមុជទឹក ស្រាវជ្រាវមហាសាគររបស់ប្រទេសនេះ បានបណ្តាលឲ្យនាវិកចំនួន ១៤ នាក់ត្រូវបាត់បង់ជីវិត គឺមិនបានបង្កមហន្តរាយដលដល់គ្រឿងបរិក្ខារថាមពលនុយក្លេអ៊ែរនៅក្នុងនាវានេះទេ ហើយនាវានេះនឹងត្រូវដាក់ឱ្យដំណើរការប្រើប្រាស់ឡើងវិញបន្ទាប់ពីត្រូវបានជួសជុល។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu |
ឆ្លើយសំនួររបស់ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីស្ថានភាពឡប្រតិកម្មនុយក្លេអ៊ែរដែលផ្គត់ផ្គង់ថាមពលឲ្យនាវានោះ លោក Shoigu បានឲ្យដឹងថានាវានេះត្រូវបានរចនាឡើងដើម្បីទុកឱ្យវានៅដោយឡែកទាំងស្រុង។ លោកបានលើកច្បាស់ថានាវិកបានចាត់វិធានការចាំបាច់ដើម្បីធានាសុវត្ថិភាពសំរាប់ឡប្រតិកម្មនុយក្លេអ៊ែរក្នុងនាវា ហេតុដូច្នេះហើយឧបករណ៍ទាំងនេះនៅតែស្ថិតនៅក្នុងស្ថានភាពត្រៀមខ្លួនរួចជាស្រេចដើម្បីដំណើរការឡើងវិញផងដែរ៕