ប្រទេសលីបង់៖ ចំនួនអ្នកស្លាប់និងរបួសកើនឡើងដល់ជាង ៥.០០០ នាក់
(VOVWORLD) - ករណីផ្ទុះដ៏កក្រើកនៅរដ្ឋធានី Beirut នៃប្រទេសលីបង់ កាលពីថ្ងៃទី ៤ ខែសីហា បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែភាពធ្ងន់ធ្ងរនិងបានបំផ្លិចបំផ្លាញពាក់កណ្តាលទីក្រុងនេះតែម្តង ។
ជនរងគ្រោះត្រូវបានគេជម្លៀសចេញពីកន្លែងផ្ទុះ(រូបថត៖ (Reuters) |
នាថ្ងៃទី ៥ ខែសីហា ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងការផ្ទុះនេះបានកើនឡើងដល់ ១៣៥ នាក់ ហើយអ្នកបាត់ខ្លួនចំនួន ៨០ នាក់ និងមានអ្នករបួសជាង ៥ ពាន់នាក់។
ក្រសួងសុខាភិបាលលីបង់បានវាយតម្លៃថាថាតួលេខនេះនឹងកើនឡើងដោយ សារតែមនុស្ស រងរបួសធ្ងន់ជាច្រើនមិនបានទទួលការព្យាបាលឬជាប់គាំងនៅក្នុងគំនរបាក់បែកនេះផងដែរ។ ប្រទេសនេះក៏បានបង្កើតមន្ទីរពេទ្យបណ្តោះអាសន្នចំនួន ៦ កន្លែងផងដែរ។ ការខូច ខាតដែលបណ្តាលមកពីករណីផ្ទុះដ៏កក្រើកនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនពី ១០ ទៅ ១៥ ពាន់លានដុល្លារអាមេរិក៕