ប្រទេសវៀតណាមខិតខំប្រឹងប្រែងពន្លឿនដំណើរការស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19

(VOVWORLD) - ប្រទេសវៀតណាមមានអង្គភាពចំនួន ៤ ដែលកំពុងស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ទោះបីជាក្រុមហ៊ុនផលិតនីមួយៗបានអនុវត្តវិធីសាស្រ្តអភិក្រមផ្សេងៗពីគ្នាក៏ដោយ ប៉ុន្តែជាបឋមគេក៏បានបង្ហាញពីលទ្ធផលវិជ្ជមាន ហើយប្រសិនបើទទួលបានអំណោយផលល្អ គេគ្រោងនឹងធ្វើតេស្តលើមនុស្សនៅចុងឆ្នាំនេះ។
ប្រទេសវៀតណាមខិតខំប្រឹងប្រែងពន្លឿនដំណើរការស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 - ảnh 1 លោក  Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមស្តីទី (រួបថត៖ ក្រសួងសុខាភិបាលវៀតណាម)

នេះគឺជាព័ត៌មានដែលបានចុះផ្សាយនៅក្នុងសិក្ខាសាលាស្តីពីការស្រាវជ្រាវផលិតកម្មការ ធ្វើតេស្តគ្លីនិក និងផ្តល់អាជ្ញាប័ណ្ណចុះ ឈ្មោះនិងប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅវៀតណាមដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ ខែកក្កដានៅទីក្រុងហាណូយ។ នៅក្នុងសិក្ខាសាលានោះលោក  Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមស្តីទី បានមានប្រសាសន៍ថា ក្រសួងក៏កំពុងបញ្ជាណែនាំអង្គភាពនានាក្រោមឱវាទរបស់ខ្លួន ឱ្យបញ្ចប់បទប្បញ្ញត្តិស្តីពីការស្រាវជ្រាវផលិតកម្មការធ្វើតេស្តគ្លីនិក ផ្តល់អាជ្ញាប័ណ្ណចុះឈ្មោះនិងប្រើប្រាស់វ៉ាក់សាំងប្រឆាំង COVID-19 នៅប្រទេសវៀតណាម។ លោក  Nguyen Thanh Long បានឲ្យដឹងថា៖

«ក្រសួងសុខាភិបាលបានស្នើឱ្យអង្គភាពនានាកាត់បន្ថយដំណើរការនៃការធ្វើតេស្ត និងការផ្តល់អាជ្ញាប័ណ្ណ ដើម្បីធានាប្រសិទ្ធភាពនិងគុណភាពនៃវ៉ាក់សាំងប៉ុន្តែនៅតែបំពេញតាមតម្រូវការសម្រាប់ការដែលយើងអាចប្រើប្រាស់វ៉ាក់សាំងបានលើមនុស្សផងដែរ។ យើងខ្ញុំក៏កំពុងត្រៀមរៀបចំគំរោងការណ៍វិនិយោគក៏ដូចជាបញ្ហាមូលនិធិវ៉ាក់សាំង ដើម្បីធានាឲ្យប្រជាជនវៀតណាម អាចទទួលបានវ៉ាក់សាំងនេះយ៉ាងឆាប់ៗបំផុត នៅពេលដែលសកលលោកមានវ៉ាក់សាំង និងនៅពេលដែលប្រទេសវៀតណាមក៏អាចផលិតវ៉ាក់សាំងបានផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ