ប្រទេសវៀតណាមគ្រោងនឹងបញ្ជូនឡូរទំនិញជាសម្ភារៈពេទ្យនិងសំលៀកបំពាក់ការពារទៅកាន់ប្រទេសឥណ្ឌានាពេលឆាប់ៗនេះ
(VOVWORLD) - កញ្ចប់ទំនិញរួមមានគ្រឿងឧបករណ៍ សម្ភារៈពេទ្យ និងសំលៀកបំពាក់ការពារវីរុស ដែលផលិតនៅវៀតណាមជិតត្រូវបានប្រគល់ទៅកាន់ប្រទេសឥណ្ឌាហើយ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ។ (ប្រភព៖ TTXVN) |
យោងតាមកាសែត Deccan Herald របស់ឥណ្ឌា ឡូរទំនិញនេះរួមមានគ្រឿងឧបករណ៍និងសម្ភារៈពេទ្យ ចំនួន ២ លានសម្រាប់បុគ្គលិកពេទ្យ ដែលចូលរួមការព្យាបាលអ្នកជំងឺ Covid-19 ។ យោងតាមកាសែតនេះបានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាមនិងឥណ្ឌា បានឯកភាពសហការយ៉ាងជិតស្និទ្ធដោយជម្រុញ“ សក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល Covid-19 រួមទាំងការពន្លឿនការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យផងដែរ''។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតលក្ខណៈអំណោយផល ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋ ដែលកំពុងរស់នៅលើទឹកដីនៃប្រទេសនីមួយៗផងដែរ។
កាសែត The Hindu នាថ្ងៃដដែល បានបញ្ជាក់ថាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ វៀតណាមបានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសហការនិងជួយគាំទ្រដល់ឥណ្ឌាក្នុងការទប់ស្កាត់ជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស SARS-CoV-2 ៕