ប្រទេសវៀតណាមប្តេជ្ញារក្សាសមិទ្ធិផលនៃការបង្ការនិងប្រយុទ្ធប្រឆាំងកូវីដ ១៩
(VOVWORLD) - នារសៀលថ្ងៃទី ២៥ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនា យករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ បានធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្រ្តៃយ៍គណៈ កម្មាធិការជាតិស្តីពីការអនុវត្តវិធានការណ៍បង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងដំណាក់កាលបច្ចុប្បន្ន។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP) |
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧប នាយករដ្ឋមន្រ្តី Vu Duc Dam បានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេលជិតមួយឆ្នាំ ដែលកងកម្លាំងទាំងអស់បានចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ វៀត ណាមទទួលបានលទ្ធផលដំបូង ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺ កូវីដ ១៩ នៅតាមប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសការលេចចេញនូវទម្រង់វីរុសថ្មីនោះ លោកឧបនាយករដ្ឋមន្រ្តី តម្រូវឲ្យមានការ ប្តេជ្ញាចិត្ត ដើម្បីរក្សាឲ្យបានសមិទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺដើម្បីប្រជាជនគ្រប់រូបទទួលបានបុណ្យ តេតប្រពៃណីប្រកបដោយភាពកក់ក្តៅនិងមានមានសុវត្ថិភាពបំផុត។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យបង្កើនគ្រប់វិធានការបង្ការនិងទប់ស្កាត់ការរាតត្បាត ដែលត្រូវបានដាក់ពង្រាយនិងអនុវត្តនាពេលកន្លង មក។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងការត្រួតពិនិត្យតាមផ្លូវគោក។ ហើយកងកម្លាំងការពារព្រំដែន នគរ បាលព្រំដែន អាជ្ញាធរមូលដ្ឋាននិងប្រជាជននៅតំបន់ព្រំដែន ត្រូវលើកកម្ពស់តួនាទីនិងទំនួលខុសត្រូវរបស់ខ្លួន ក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីការការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាដាច់ខាត៕