ប្រទេសវៀតណាមបានកត់ត្រាមនុស្សចំនួន ៤ នាក់ដែលឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍
(VOVWORLD) - ថ្ងៃទី ៨ ខែកុម្ភៈ ប្រទេសវៀតណាមបានកត់ត្រាមនុស្សចំនួន ៤ នាក់ដែលឆ្លងជំងឺកូវីដ១៩ ហើយពួកគេទាំងអស់សុទ្ធតែជាប្រុស ដែលធ្វើការជាបុគ្គលិកនៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុង ហូជីមិញ។
យោងតាមព័ត៌មានកាលពីម៉ោង ៦ ព្រឹកថ្ងៃទី ៨ ខែកុម្ភៈ របស់គណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានឲ្យដឹងថាចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី ៧ ខែកុម្ភៈ ដល់ម៉ោង ៦៖០០ ថ្ងៃទី ៨ ខែកុម្ភៈ ប្រទេសវៀតណាមបានកត់ត្រាមនុស្សចំនួន ៤ នាក់ដែលឆ្លងជំងឺកូវីដ១៩ ហើយពួកគេទាំងអស់សុទ្ធតែជាប្រុស ដែលធ្វើការជាបុគ្គលិកនៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុង ហូជីមិញ។
អ្នកជម្ងឺដូចពោលខាងលើនេះ គឺបុគ្គលិកលើកនិងរៀបឥវ៉ាន់នៅព្រលានយន្តហោះ ហើយការងាររបស់ពួកគេមិនប៉ះពាល់ផ្ទាល់ជាមួយអ្នកដំណើរទេ។ នាបច្ចុប្បន្ននេះ មានអ្នកជំងឺទាំង ៤ នាក់នេះកំពុងស្ថិតនៅក្រោមការដាក់នៅដាច់ដោយឡែកនិងព្យាបាលនៅឯមន្ទីរពេទ្យបណ្តោះអាសន្ន Cu Chi ៕