ប្រទេសស៊ុយអែតពង្រឹងវិធានការសន្តិសុខប្រឆាំងនឹងអំពើភេរវកម្ម
(VOVWORLD) - រដ្ឋាភិបាលស៊ុយអែតនៅថ្ងៃទី ២៧ កក្កដា បានបញ្ជាណែនាំភ្នាក់ងារមុខងារចំនួន ១៥ ឱ្យបង្កើនការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
Salwan Momika មុខសញ្ញាដែលបានដុតគម្ពីរកូរ៉ាន នៅមុខវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងរដ្ឋធានី Stockholm កាលពីថ្ងៃទី ២៨ ខែមិថុនា។ រូបថត៖ EPA |
ចំណាត់ការនេះកើតឡើងចំពេលដែលស្ថានភាពសន្តិសុខនៅក្នុងប្រទេសស៊ុយអែតកំពុងប្រឈមមុខនឹងហានិភ័យជាច្រើនបន្ទាប់ពីការដុតគម្ពីរកូរ៉ាន។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសស៊ុយអែត លោក Gunnar Strommer បានលើកឡើងថា វិធានការនេះមានគោលបំណងពង្រឹងសមត្ថភាពក្នុងការ “ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងធ្វើចំណាត់ការជាមួយនឹងអំពើភេរវកម្ម និងទម្រង់ជ្រុលនិយមផ្សេងទៀត" របស់ប្រទេស Nordic នេះ។
យោងតាមការវាយតម្លៃរបស់សេវាសន្តិសុខជាតិស៊ុយអែត ប្រទេសនេះត្រូវបានផ្លាស់ប្តូរ "ពីគោលដៅដ៏មានសក្តានុពល... ទៅជាគោលដៅអាទិភាព" នៃផែនការវាយប្រហារភេរវកម្ម។
កាលពីម្សិលមិញផងដែរ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TT របស់ប្រទេសស៊ុយអែត នាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson បានសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពីផលវិបាក ប្រសិនបើការតវ៉ានៅតែបន្ត រួមទាំងអាកប្បកិរិយាបង្ខូចកេរ្តិ៍ឈ្មោះនៃច្បាប់ចម្លងនៃគម្ពីរកូរ៉ាន។
រដ្ឋាភិបាលស៊ុយអែតបានរិះគន់ម្តងហើយម្តងទៀតចំពោះការដុតគម្ពីរកូរ៉ានរបស់ក្រុមអ្នកតវ៉ានៅទីក្រុង Stockholm ដោយបានហៅវាថាជា "សកម្មភាពប្រឆាំងអ៊ីស្លាម"។ ក្រសួងការបរទេសស៊ុយអែតនៅដើមខែកក្កដាឆ្នាំនេះបានសង្កត់ធ្ងន់ថាខ្លួន "ថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ" ហើយអះអាងថា អាកប្បកិរិយានេះមិនឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលស៊ុយអែតទេ៕