ប្រទេសស៊ីរីនិងអ៊ីរ៉ង់បានអះអាងពីកោលជំហរសាមគ្គីភាពដើម្បីប្រឈមមុខជាមួយសត្រូវរួម
(VOVWORLD) -ថ្លែងនៅក្នុងជំនួបគណៈប្រតិភូសមាជិកសភាអ៊ីរ៉ង់ដឹកនាំដោយប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងគោលនយោបាយកិច្ចការបរទេសនៃរដ្ឋសភាអ៊ីរ៉ង់លោក Mojtaba Zonnouri ដែលកំពុងបំពេញទស្សនៈកិច្ចទៅរដ្ឋធានី Damascus។
ប្រទេសស៊ីរីនិងអ៊ីរ៉ង់បានអះអាងពីកោលជំហរសាមគ្គីភាពដើម្បីប្រឈមមុខជាមួយសត្រូវរួម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី១៤ខែវិច្ឆិកាប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានសម្តែងការស្វាគមន៍ចំពោះការគាំទ្រមុខក៏ដូចជាក្រោយរបស់អ៊ីរ៉ង់ចំពោះស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងឧបាយកលរបស់អនុភាពអមិត្តប្រធានាធិបតីលោក Assad បានឲ្យដឹងថាសង្គ្រាមនេះនឹងបញ្ចប់នៅពេលដែលពួកភេរវករទាំងអស់ត្រូវបានកំទេច។
ថ្លែងនៅក្នុងជំនួបគណៈប្រតិភូសមាជិកសភាអ៊ីរ៉ង់ដឹកនាំដោយប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងគោលនយោបាយកិច្ចការបរទេសនៃរដ្ឋសភាអ៊ីរ៉ង់លោក Mojtaba Zonnouri ដែលកំពុងបំពេញទស្សនៈកិច្ចទៅរដ្ឋធានី Damascus។ប្រធានាធិបតីលោក Assad បានបានសង្កត់ធ្ងន់ថាការកំទេចភេរវករទាំងអស់គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម។ការប្រយុទ្ធដែលបានចាប់ផ្តើមដោយស៊ីរីនិងមិត្តភក្តិរបស់ខ្លួនសំដៅប្រឆាំងនឹងមហិច្ឆតារបស់លោកខាងលិចនិងបណ្តាប្រទេសអាណានិគមនឹងបន្តរហូតដល់បានសំរេចគោលដៅ៕