ប្រទេសអង់គ្លេសត្រៀមខ្លួនសម្រាប់សេណារីយ៉ូដែលមិនសម្រេចបានកិច្ច ព្រមព្រៀងជាមួយសហភាពអឺរ៉ុប

(VOVWORLD) - រដ្ឋាភិបាលអង់គ្លេសនឹងប្រកាសដោយលម្អិតលើកដំបូងអំពីការរៀបចំសម្រាប់ សេណារីយ៉ូដែលមិនសម្រេចបានកិច្ចព្រមព្រៀង Brexit ជាមួយសហភាពអឺរ៉ុប (EU)។
ប្រទេសអង់គ្លេសត្រៀមខ្លួនសម្រាប់សេណារីយ៉ូដែលមិនសម្រេចបានកិច្ច ព្រមព្រៀងជាមួយសហភាពអឺរ៉ុប - ảnh 1រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស លោក Dominic Raab  

រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស លោក Dominic Raab បានឱ្យដឹងថារដ្ឋាភិបាលអង់គ្លេសបានវាយតម្លៃលើលទ្ធភាពនៃការសម្រេចបាន កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបគឺ "ខ្ពស់ណាស់" ប៉ុន្តែលោកក៏បានបន្ថែម ទៀថាការត្រៀមសំរាប់លទ្ធភាពផ្សេងៗទៀតគឺជា" ការទទួលខុសត្រូវ" ចាំបាច់ត្រូវធ្វើផងដែរ។ ចាប់ពីចុងខែសីហាដល់ពាក់កណ្តាលខែកញ្ញាខាងមុខនេះ ក្រសួងនានារបស់ អង់គ្លេសគ្រោងនឹងប្រកាសអំពីប្រកាសចំនួន ៧៨ ប្រការដែលមានលក្ខណៈបច្ចេកទេសនិងផ្តល់អនុសាសន៍ដល់មជ្ឈដ្ឋានសហគ្រាស ប្រជាជននិងស្ថាប័នរដ្ឋអង់គ្លេស ប្រសិនបើអង់គ្លេសនិងសហភាពអឺរ៉ុបមិនសម្រេចបាននូវកិច្ចព្រមព្រៀងនៅខែ មីនាឆ្នាំ ២០១៩ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ